ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាលោក ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល កាលពីរសៀលថ្ងៃទី១៤ ខែធ្នូម្សិលមិញនេះ ចុះប្រតិបត្តិការបង្រ្កាប ករណីរក្សាទុកចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី នៅចំណុចភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
បេីយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៥ ខែធ្នូ ឆ្នាំ២០២២។
បេីតាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ថៃ សុភ័ក្ដ្រ ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ហើយវត្ថុតាងដកហូតរួមមាន ៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០២ថង
-សម្ភារៈសម្រាប់វេចខ្ចប់និងប្រើប្រាស់គ្រឿងញៀងមួយចំនួន ។
បច្ចុប្បន្នជនសង័្សយ រួមនឹងវត្ថុតាងកម្លាំងនគរបាលស្រុកភ្នំព្រឹក កំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តនីតិវិធីច្បាប់ ។
គ្រឿងញៀនធ្វើឲ្យអ្នកបាត់បង់អ្វីៗទាំងអស់បើសិនអ្នកពាក់ពន្ទ័ជាមួយវា៕ដោយ៖ អរុណរះ