ខេត្តបាត់ដំបង៖ មនុស្សចាស់ក្មេងប្រុសស្រីសរុបចំនួន ១១នាក់ ជាអ្នកអ្នកលេងល្បែងស៊ីសងខុសច្បាប់ ត្រូវបានកម្លាំងនគរបាលស្រុកឯកភ្នំ ចុះបង្រ្កាបនិងឃាត់ខ្លួនយកមកធ្វើការណែនាំ ហហើយឲ្យធ្វើកិច្ចសន្យាបញ្ឈប់ការលេងល្បែងស៊ីសងក្នុងមូលដ្ឋានបន្តទៀត។
ករណីខាងលើ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៥ ខែធ្នូ ឆ្នាំ២០២២។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចភូមិបាក់អំរែក ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ឡុង យោធាវីរ: អធិការនគរបាលស្រុកឯកភ្នំ បានដឹកនាំកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុក រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហ្លួង ចុះបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (បៀរ៥២សន្លឹក) ២លើក ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកប្រព្រឹត្តិចំនួន ១១នាក់ ១-ឈ្មោះ ជា ផាវ ភេទប្រុស អាយុ ៨១ឆ្នាំ (ម្ចាស់ផ្ទះ) ២-ឈ្មោះ ភួង យិត ភេទស្រី អាយុ ៨១ឆ្នាំ ៣-ឈ្មោះ ប៉ូយ សុផល ភេទស្រី អាយុ ៣៨ឆ្នាំ ៤-ឈ្មោះ យូ កិប ភេទប្រុស អាយុ ៦៩ឆ្នាំ អ្នកទាំង៤នាក់រស់នៅក្រុមទី៤ ភូមិបាក់អំរែក ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ៥-ឈ្មោះ ញ៉ុល ស៊ីណា ភេទស្រី អាយុ ៤៨ឆ្នាំ (ម្ចាស់ផ្ទះ) ៦-ឈ្មោះ វ៉ែន ល័ក្ខ ភេទប្រុស អាយុ ៤៧ឆ្នាំ ៧-ឈ្មោះ ឈឿត មាន ភេទស្រី អាយុ ៥៥ឆ្នាំ ៨-ឈ្មោះ សូត ចន្ធូ ភេទស្រី អាយុ ២៧ឆ្នាំ ៩-ឈ្មោះ ហូ ហ៊ាង ភេទស្រី អាយុ ៣៧ឆ្នាំ ១០-ឈ្មោះ ឈាន មឿន ភេទស្រី អាយុ ៥២ឆ្នាំ ១១-ឈ្មោះ យី ណាង ភេទប្រុស អាយុ ៤១ឆ្នាំ អ្នកទាំង៦នាក់នេះ រស់នៅក្រុមទី១០ ភូមិបាក់អំរែក ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង) ។
ពេលនាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋានរួចមក អ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង១១នាក់ខាងលើ ត្រូវបានធ្វើការអប់រំ និងកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀតរួចអនុញ្ញាតឱ្យគ្រួសារមកធានាត្រឡប់ទៅមូលដ្ឋានវិញ ៕ ដោយ៖អរុណរះ