ភ្នំពេញ៖ ក្លាយជាប្រធានបទក្នុងការវែកញែកក្រោយពីករណីនៃការបញ្ចេញភាពយន្តខ្លីរឿង”ស្នេហាល្ងង់ល្ងង់” របស់ផលិតកម្មសាស្ត្រា កាលពីមុននេះ។ ក៏មានការរិះគន់ខ្លាំងទៅកាន់ឈុតឆាកនៅក្នុងសាច់រឿងដែលមានភាពសិចស៊ីស្រើបស្រាលរវាងតួប្រុសនិងតួស្រី។
មានការលើកឡើងថាតារាសម្តែងរូបស្រស់ ហ្វា ហ្វា មានភាពក្លាហានក្នុងការសម្តែងរឿងដែលមានឈុតឆាកស្នេហាបែប ក្តៅសាច់ ឬរឿងប្រភេទ 18បូក ឱ្យផលិតកម្មសាស្រ្តា។ តាមរយៈរូបភាពមួយចំនួន ដែលតារាសម្តែង ហ្វា ហ្វា បានបង្ហោះក៏ទទួលបានទាំងការសរសើរ និងការរិះគន់ជាច្រើន ។ «ស្នេហាល្ងង់ល្ងង់» គឺជាចំណងជើងរឿងរបស់ផលិតកម្មសាស្រ្តាដែលមានស្រីស្អាត ហ្វា ហ្វា និងប្រុសស្អាត បញ្ញ ជាតួឯក ។អ្វីដែលគួរឱ្យចាប់អារម្មណ៍ តាមរយៈរូបភាពមួយចំនួនដែលជាឈុតឆាកនៅក្នុងសាច់រឿងនេះគេឃើញថាមានភាពសិចស៊ីនិងស្រើបស្រាលជាខ្លាំង ហើយក៏មានការបញ្ជាក់ថារឿងនេះជាប្រភេទរឿងអប់រំតែប្រភេទ 18បូក។ តាមរយៈរូបភាពខ្លះៗនៅក្នុងសាច់រឿងនេះ ក៏មានការលាន់មាត់ថា ហ្វា ហ្វា ពិតជាក្លាហានណាស់ដែលហ៊ានសម្តែងឈុតឆាកបែបនេះមើលទៅរោលរាលមិនចាញ់រឿងបរទេសប៉ុន្មានឡើយ។ខ្លះក៏បាននិយាយបែបលេងសើចថា« ហ្វា ហ្វា សម្តែងបានល្អណាស់ស្តាយណាស់ដែល តួប្រុសមិនមែនជាខ្ញុំ» ។ ស្របពេលកំពុងតែល្បី នេះផងដែរ ស្រាប់តែប្រទះឃើញតារាកំពូលទើសម៉ៃ សុគន្ធ និងអ្នកនិយម វប្បធម៌ អាចារ្យ ធំ បានចេញមុខរិះគន់ចំៗគ្មានទុកមុខអោយឡេីយ។ ម៉ៃ សុគន្ធ បានដាក់ចំៗថា ជយោ ខ្មែរ មានរឿងអោយមើលហើយ អរគុណSky ។ លោកថាសុំសួរមួយ តើមានអាជ្ញាប័ណ្ណខាងណាអោយថតរឿងបែបនេះ បែប18+ លក់ក្នុង app? លក់អីក៏លក់ទៅ តែយកមកផ្សាយតាមMetaធ្វើអី ? ទោះ 18+ តែនៅលើ Meta មានក្មេងក្រោមអាយុលេងណា ?សូមក្រសួងពាក់ព័ន្ធ ជួយ មើលៗផងឆ្ងាញ់ដាក់ ពាក្យស្លោក រឿងអប់រំ។ ដោយឡែកអាចារ្យធំវិញក៏បានឡេីងលេីកដែលថា ខ្ញុំបានពិនិត្យនិងមើលដល់ចប់ហើយ គុណភាពល្អ អាចចូលទីផ្សារអន្តរជាតិបាន។ ឯកភាព ! រឿងអប់រំ? រឿង 18+? ក្រសួង វប្បធម៌ ចេញច្បាប់ឱ្យ? សូមគោរព រាយការណ៍ ជូន ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:។ ទោះជាយ៉ាងណាជុំវិញការសម្តែងរឿងមួយនេះ ហ្វា ហ្វា បាននិយាយ ថាសុំឱ្យមើលរឿងនេះឱ្យចប់សិនសឹមរិះគន់ តែយ៉ាងណានាងទទួលយកមតិរិះគន់ក្នុងន័យស្ថាបនាទាំងអស់ហេីយនាងបញ្ចាក់ថារឿងនេះហាមក្មេងៗអាយុ្ហរោម18ឆ្នាំ។ទស្សនាផងដែរ។ កន្លងមក ហ្វា ហ្វា ធ្លាប់បានលើកឡើងថាការ ឈុតឆាកទាំងនេះបើទោះបីជាសិចស៊ីបន្តិចក្តី តែក៏មានការជួយផ្នែកបច្ចេកទេសដែរមិនហួសហេតុពេកទេ៕
ដោយ៖ វឌ្ឍនា