ម្អមស្រែ (Swam leaf)​ ជាឱសថព្យាលបាលក្អកមាន់ ,គ្រុន​ និងកើតបូសជាដើម

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃព្រហស្បតិ៍​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ តាមការដកស្រង់ចេញពី​សៀវភៅមគ្គទេសក៍គ្រឿងទេសកម្ពុជា​​ ម្អមស្រែ មានកម្ពស់១០-៣០ស.ម។ ស្លឹកឈមពីរៗ គ្មានទងរាងពងក្រពើ ១-៣x ០,៥-១ស.ម គែមស្លឹកមានធ្មេញរណាតិចៗ។

ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ រីឯ​ផ្កាវា​ ២​ ទៅ១០ផ្តុំជាចង្កោមនៅចុងមែក ឬនៅគល់ស្លឹក មានទងស្តើងប្រវែង៣-៥ម.ម។ ត្របកផ្កាមានប្រវែង ៣ម.ម ជាប់គ្នានៅផ្នែកក្រោម មានរោមខ្លីៗ។ ស្រទាប់ផ្កាប្រវែង ១០-១៥ម.ម ចែកជា ២ផ្ទាំងពណ៌ក្រហមស្វាយមានរោម។

កេសរឈ្មោល ៤ផ្តុំគ្នា ២លើ ២ក្រោម ផ្លែរាងមូលទ្រវែង។ គ្រាប់ច្រើនរាងជ្រុង ពណ៌ត្នោត។ មែកស្លឹកមានក្លិនហាងឆួលលាយក្រអូបតិចៗ។ បន្តពូជដោយគ្រាប់ ដុះនៅលើដីសើមដែលមានទឹករាក់។

...

គួរបញ្ជាក់ថា​ ចំពោះ​ការប្រើប្រាស់បានជា គ្រឿងទេស ឱសថ៖
_គ្រឿងទេស បង្កើនក្លិនឈ្ងុយក្នុងម្ហូប សម្លម្ជូរ និងស៊ុប។
_ ឱសថ ព្យាលបាលក្អកមាន់ គ្រុន កើតបូសជាដើម៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print