លំនៅឋានប្រជាពលរដ្ឋខេត្តកំពត ១២៣៣ខ្នងរងការខូចខាតដោយសារឥទ្ធិពលខ្យល់

ចែករំលែក៖

ខេត្តកំពត៖ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ស្រុកក្រុងចំនួនបីក្នុងខេត្តកំពត បាន​ទទួល​រង​នូវ​ឥទ្ធិពល​ខ្យល់​កន្ត្រាក់​បណ្តាល ឲ្យសាលារៀន កុដិព្រះសង្ឃ និងលំនៅស្ថានប្រជាពលរដ្ឋ១២៣៣ខ្នងរងការខូចខាត។

យោងតាមរបាយការណ៍ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត កាលពីល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ បានបញ្ជាក់ថា ដោយសារឥទ្ធិពលនៃខ្យល់កន្ត្រាក់ដែលបានកើតឡើងពេញមួយថ្ងៃទី១៨ ខែធ្នូកន្លងទៅនេះ បានបង្កឱ្យលំនៅស្ថានប្រជាពលរដ្ឋ សាលារៀន កុដិព្រះសង្ឃ ក្នុងស្រុក-ក្រុងចំនួន៣ រងការខូចខាតយ៉ាងច្រើនសន្ធឹកសន្ធាប់។ ក្នុងនោះ ក្រុងបូកគោ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ១.១៦៧ខ្នង ក្នុងនោះខូចខាតធ្ងន់ធ្ងរចំនួន ៤ខ្នង ខូចខាតមធ្យម ២៩៧ខ្នង និងប៉ះពាល់បន្តិចបន្តួចចំនួន ៨៤០ខ្នង។ ជាមួយនេះក៏មានការខូចខាតសាលាចំនួន ៩ខ្នង កុដិព្រះសង្ឃមួយខ្នង និងលិចទូកនេសាទចំនួនបួនគ្រឿងផងដែរ។

ចំណែក​នៅស្រុកបន្ទាយមាសមានការប៉ះពាល់ផ្ទះប្រជាពលរដ្ឋ៥៨ខ្នង ពោលគឺ​ខូច​ខាត​កម្រិត​ធ្ងន់​ចំនួន​បី​ខ្នង​។ ស្រុកកំពង់ត្រាចរងការខូចខាតផ្ទះប្រជាពលរដ្ឋកម្រិតធ្ងន់ មធ្យម និងស្រាលចំនួនប្រាំបីខ្នង។

...

ជាមួយគ្នានេះដែរ មកទល់នឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ ឥទ្ធិពលនៃខ្យល់កន្ត្រាក់នៅតែបន្តមានក្នុងខេត្តកំពត។ អាជ្ញាធរក៏បានធ្វើការអំពាវនាវដល់បងប្អូប្រជាពលរដ្ឋ ពិសេសបងប្អូនប្រជានេសាទឱ្យបន្តមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្តិភាព អាយុជីវិត ពិសេសបងប្អូនប្រជានេសាទសមុទ្រ៕ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print