ពិធីជួបសំណេះសំណាល សមាជិក សហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ : សមាជិក សមាជិកា សហភាព សហព័ន្ធយុវជនក្ពុជា របស់ខណ្ឌពោធិ៍សែនជ័យ ចំនួន១០១០នាក់ មកពីតាមបណ្តាសង្កាត់ចំនួន១០ ទូទាំងខណ្ឌពោធិ៍សែនជ័យ សម្តែងនូវក្តីសោមនស្សរីករាយ ដោយមានការចុះជួប សំណេះសំណាល ជាមួយលោក សាយ អំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៥ នៅភោជនីដ្ឋាន លីគា ស្ថិតនៅភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ពិធីជួបសំណេះសំណាល ជួបជាមួយសាមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌពោធិ៍សែនជ័យ នារសៀលនេះ ក្រោមអធិបតិយ្យភាព លោក សាយ សំអាល់ ជាប្រធានសហភាពសហព័ន្ធយុវជន របស់រាជធានីភ្នំពេញ លោកហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ និងមន្រ្តីអ្នកមុខអ្នកការជាច្រើនរូបទៀត និងមានការចូលរួមេពី សមាជិក សមាជិកា មកពីតាមបណ្តាសង្កាត់ចំនួន១០ របស់ខណ្ឌពោធិ៍សែនជ័យ ចំនួន១០១០នាក់ ។

លោកហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានមានប្រសាសន៍ឲ្យដឹងថា ដើម្បីអភិបាលកិច្ចល្អ រួបរួមគ្នាក្នុងចលនាស្មារតី យុវជនកម្ពុជា រវាងមន្រ្តីថ្នាក់ដឹកនាំ ជាមួយសាមាជិកសមាជិកាក្រោមឱវាទ ទើបមានថ្ងៃនេះ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា របស់រាជធានីភ្នំពេញ ដើម្បីពង្រឹង និងបង្កើនភាពស្និទ្ធស្នាល រវាងថ្នាក់ដឹកនាំនិងថ្នាក់ក្រោម ។ ក្នុងជំនួបពិធីនេះផងដែរ អ្វីដែលជាភាពរីករាយ បង្កើនភាពស្និទ្ធស្នាល ពីធីទៃងមូល ទទួលនូវ លាងសាយភោគ រួមសាមគ្គី យ៉ាងសប្បាយរីករាយ ។សុខា សែនជ័យ

20150727-153634.jpg

20150727-153641.jpg

20150727-153647.jpg

...

20150727-153652.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print