ស្គាល់អត្តសញ្ញាណសពស្រ្តីរងគ្រោះដែលត្រូវជនមិនស្គាល់មុខសម្លាប់បោះ​សព​ចោល​នៅក្បែរវត្តអង្គតាមិញ

ចែករំលែក៖

ភ្នំពេញ៖លោក ឡេង វាសនា នាយករងផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌពោធិសែនជ័យ នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥នេះប្រាប់ឲ្យដឹងថា សពនារីរងគ្រោះម្នាក់ ដែល​ត្រូវ​ជន​មិនស្គាល់មុខ សម្លាប់រួចបោះសពចោលក្បែររបងវត្តអង្គតាមិញ រហូតមកដល់ពេលនេះ​ត្រូវ​បានស្គាល់អត្តសញ្ញាណស្រ្តីរងគ្រោះហើយ គឺឈ្មោះ វង្ស គន្ធា អាយុ២៦ឆ្នាំ មុខ​របរ​បំរើ​ការ​ងារនៅក្នុងហាងផឹកស៊ីមួយកន្លែង ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ​សែន​ជ័យ ស្នាក់នៅផ្ទះជួលភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ និង​មាន​ស្រុក​កំណើតនៅខេត្តបាត់ដំបង ។ សពត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅ ក្នុងវត្តអង្គតាមិញតែម្តង។

សូមបញ្ជាក់ថា កាល​ពី​វេលា​​ម៉ោង៧ និង៣០នាទី ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៥ មាន​​​ការភ្ញាក់​ផ្អើលមួយបានកើតឡើង ខណះកម្មករសំណង់ម្នាក់​ប្រទះ​ឃើញសពស្ត្រីម្នាក់​ដែល​​គេសម្លាប់ ហើយ​យកមកផ្លុងចោលនៅក្នុងដីឡូមួយកន្លែងជាប់របងវត្តអង្គតាមិញ ខាង​លិច ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

20150727-154547.jpg

20150727-154417.jpg

20150727-152828

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print