ជនរងគ្រោះបានពីពណ៌នា អំពីលក្ខខណ្ឌការងារដ៏លំបាកនៅការដ្ឋានការងារអាងត្រពាំងថ្ម

ចែករំលែក៖

អង្គជំនុំជម្រះសាលាដំបូងនឹងបន្តបើកសវនាការលើសំណុំរឿង ០០២/០២ ប្រឆាំងនឹងជនជាប់ចោទ នួន ជា និង ខៀវ សំផន នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០១៥ ដោយបានសួរដេញដោលលើភ័ស្តុតាងទាក់ទងនឹងអង្គហេតុការដ្ឋានការងារទំនប់ត្រពាំងថ្ម ស្ថិតនៅភូមិភាគពាយព្យនៃប្រទេសកម្ពុជា។

ការដ្ឋានទំនប់ត្រពាំងថ្មនេះគឺជាការដ្ឋានការងារទី៣ និងអង្គហេតុចុងក្រោយទាក់ទងនឹងការដ្ឋានការងារដែលត្រូវបានលើកមកជំនុំជម្រះនៅក្នុង
សំណុំរឿង០០២/០២។ ជនរងគ្រោះ សែម សុផុន ដែលជាដើមបណ្តឹងរដ្ឋប្បវេណី ត្រូវបានកោះហៅមកផ្តល់សក្ខី កម្មទាក់ទងនឹងការដ្ឋានការងារទំនប់ត្រពាំងថ្ម។ ដើមបណ្តឹងរដ្ឋប្បវេណីត្រូវបានចោទសួរដោយតំណាងសហព្រះរាជអាជ្ញា និងមេធាវីការពារក្តីតំណាងរដ្ឋបបវេណី។

លោក សែន សុផុន ដែលជាប្រជាពលរដ្ឋរស់នៅទីក្រុងភ្នំពេញ មុនពេលដែលខ្មែរក្រហមឡើងកាន់អំណាច ត្រូវបានក្រុមខ្មែរក្រហមជម្លៀសចេញពីផ្ទះសម្បែង និងត្រូវបានជម្លៀសទៅដល់ស្រុកស្អាង ខេត្តកណ្តាល ហើយនៅ ឆ្នាំ១៩៧៦ ក្រុមគ្រួសាររបស់គាត់រួមនឹងប្រជាពលរដ្ឋជាច្រើនទៀតត្រូវបានផ្លាសប្តូរទីលំនៅដោយដឹកជញ្ជូនតាមរថយន្តឆ្ពោះទៅកាន់ស្រុកព្រះនេត្រព្រះ នៅក្នុងតំបន់ ៥ (កាលពីសម័យខ្មែរក្រហមស្ថិតនៅខេត្តបាត់ដំបង ភូមិភាគពាយព្យ)។

បើតាមដើមបណ្តឹងរដ្ឋប្បវេណីរូបនេះ ក្រុមខ្មែរក្រហមបានកុហកពួកគាត់ថាផ្លាស់ប្តូរទីលំនៅទៅទីក្រុងភ្នំពេញវិញ តែតាមពិតត្រូវបានគេជម្លៀសបន្តទៅកាន់ខេត្តបាត់ដំបង។ ដើមបណ្តឹងរដ្ឋប្បវេណី សែន សុផុន បានថ្លែងប្រាប់អង្គជំនុំជម្រះនៅឆ្នាំ ១៩៧៧ លោកចូលក្នុងកងចល័ត ហើយបានចូលរួមក្នុងការលើកទំនប់ត្រពាំងថ្ម។

លោកថ្លែងថា ក្រុមខ្មែរក្រហមបានបង្ខំឱ្យលោកទៅធ្វើការ ហើយគ្មាននរណាម្នាក់ហ៊ានតវ៉ាឡើយ។ លោកថានៅក្នុងមួយថ្ងៃ ក្រុមខ្មែរក្រហមតម្រូវឱ្យលើកដៃឱ្យបានបីម៉ែត្រគូបដោយចាប់ផ្តើមការងារពីម៉ោង ៤ ព្រឹក ហើយបន្តរហូតដល់ម៉ោង ៩យប់។ ក្រុមខ្មែរក្រហមតម្រូវឱ្យលើក ដីឱ្យអស់តាម
ផែនការទើបឱ្យឈប់សម្រាក។

លោកបានថ្លែងថាលោកបំពេញការងារនៅស្ពានរាបនៅទំនប់ត្រពាំងថ្ម។ លោកថាចំណុចដែលគាត់ធ្វើការងារមានកម្ពស់ ១០ ម៉ែត្រ ខ្នងលើ ៣០ ម៉ែត្រ និងបាតក្រោមប្រវែង ៥០ ម៉ែត្រ។ ចំពោះកន្លែងស្នាក់នៅវិញ លោក សែន សុផុន បានរៀបរាប់ថា ខ្មែរក្រហមបានធ្វើរោងវែងសម្រាប់ឱ្យអ្នក ធ្វើការសម្រាក និងគ្មានផួយមុងកន្ទេលអ្វីឡើយ។

លោកបន្តថា គ្មានការផ្តល់សេវាព្យាបាលត្រឹមត្រូវដល់អ្នកជំងឺឡើយ ហើយអ្នកឈឺមិនត្រូវបានគេចែកបាយឱ្យហូបនោះទេ។ ដើមបណ្តឹងរដ្ឋប្បវេណីរូបនេះក៏បានសង្កេតឃើញ ថាមានការបាត់ខ្លួននៃសមាជិកក្រុមរបស់លោក តែលោក​មិនបានដឹងមូលហេតុឡើយ។ ទឹកដែលបានយកមកឱ្យប្រជាជនហូបនៅទីនោះត្រូវបានគេដឹកនពីបឹងមកដោយគ្មានការសម្លាប់មេរោគអ្វីឡើយ។

ក្រោយមកលោកត្រូវបានដកទៅធ្វើការងារនៅការដ្ឋានភ្នំលាភ។ ដើមបណ្តឹងរដ្ឋប្បវេណីបានប្រាប់អង្គជំនុំជម្រះថា លោកត្រូវបានគេលួចប្រាប់ថាក្រុមខ្មែរក្រហមបម្រុងនឹង យកលោកទៅសម្លាប់ចោល។ ពេលដែលទទួលដំណឹងថាគេបម្រុងនឹងសម្លាប់ខ្លួន លោកបានលួចរត់ចេញពីកងចល័តនេះ ហើយចេញឱ្យឆ្ងាយពីការដ្ឋានការងារភ្នំលាភ។ ដើមបណ្តឹងរដ្ឋប្បវេណីរូបនេះបានថ្លែងថាឪពុកម្តាយរបស់លោកត្រូវបានក្រុមខ្មែរក្រហមយកទៅសម្លាប់ចោល។ ឪពុករបស់លោកជាអតីតទាហានលន់ នល់។

លោកបានថ្លែងថាថ្នាក់គ្រប់គ្រងការដ្ឋានការងារនោះដំបូង ឡើយគឺមានឈ្មោះវ៉ាល់ ហើយក្រោយមកមានលេចឈ្មោះយាយចែម ដែលមកពីភូមិភាគនិរតីមកជំនួសវិញ។ ដើម បណ្តឹងរដ្ឋប្បវេណីបានថ្លែងថាលោកមិនដែលបានជួបអ្នកគ្រប់គ្រងតំបន់លោកដោយផ្ទាល់នោះទេ គឺគ្រាន់តែឮ
ឈ្មោះប៉ុណ្ណោះ។ លោកបានស្នើសុំឱ្យតុលាការធ្វើការវិនិច្ឆ័យទៅលើអតីតមេដឹកនាំខ្មែរក្រហមដែលបានដឹកនាំប្រទេសធ្វើឱ្យក្រុមគ្រួសារ បាត់បង់ដីធ្លីផ្ទះសម្បែង។

បើតាមលោក នេត្រ ភក្ត្រា សាក្សី និងដើមបណ្តឹងរដ្ឋប្បវេណីចំនួន ១១ នាក់គ្រោងនឹងត្រូវកោហៅដោយអង្គជំនុំជម្រះសាលាដំបូងដើម្បីស្តាប់សក្ខីកម្ម។ លោក នេត្រ ភក្ត្រាបន្តថាអង្គជំនុំជម្រះសាលាដំបូងអាចនឹងចំណាយពេលប្រមាណ ៤សប្តាហ៍ដើម្បីស្តាប់សក្ខីកម្មសាក្សី និងដើមបណ្ងរដ្ឋប្បវេណីទាំងនេះ។

ការដ្ឋានការងារទំនប់ត្រពាំងថ្ម មា ទីតាំងស្ថិតនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ត្រូវបានគេជឿថាបានកសាងឡើងចន្លោះឆ្នាំ ១៩៧៧ ដល់ឆ្នាំ ១៩៧៨ ក្នុងគោលបំណងសម្រេចលើផលិកម្មស្រូវរបស់បក្សកុម្មុយនិស្តកម្ពុជា។ ទំនប់នេះមានបណ្តោយប្រវែង ១០ គីឡូម៉ត្រ និងទទឹង ៧ គីឡូម៉ែត្រ។

តាមសាក្សី មានមនុស្សចន្លោះពី១៥០០០ ទៅ២០០០០ នាក់ធ្វើការងារ ទីនោះ និងមានការចាប់ខ្លួន និងសម្លាប់មនុស្សជាច្រើន។ លោក នេត្រ ភក្ត្រា បានថ្លែងថា អង្គជំនុំជម្រះសាលាដំបូងបានបើកសវនាការដេញ ដោលលើភស្តុតាងក្នុងសំណុំរឿង ០០២\០២ នេះ បានចំនួន ៧៥ ថ្ងៃរួចមកហើយ និងបានស្តាប់ការផ្តល់សក្ខីកម្មរបស់សាក្សីចំនួន ៣០ រូប ដើមបណ្តឹងរដ្ឋប្បវេណីចំនួន ១៩ រូប និងអ្នកជំនាញចំនួន ១ រូប។

អង្គហេតុដែលបានសួរដេញដោលរួចហើយរួម មាន សហករណ៍ត្រាំកក់ មន្ទីរសន្តិសុខក្រាំងតាចាន់ ការដ្ឋានការងារទំនប់ ១ មករា ការដ្ឋា ព្រលានយន្តហោះ ខេត្តកំពង់ឆ្នាំង។ លោក នេត្រ ភក្ត្រា បានឱ្យដឹងថា អង្គជំនុំជម្រះសាលាដំបូងគ្រលងបញ្ចប់សវនាការលើភស្តុតាង ពាក់កណ្តាលឆ្នាំ ២០១៦ ខាងមុខ។

20150727-160259.jpg

20150727-160305.jpg

20150727-160308.jpg

20150727-160314.jpg

20150727-160320.jpg

20150727-160323.jpg

20150727-160327.jpg

20150727-160331.jpg

...

20150727-160335.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print