តោះ! មកមេីលទេសភាពភ្នំខ្នងក្រពើនាសរទរដូវ! ឧទ្យានជាតិជួរភ្នំក្រវ៉ាញសម្បូរបែបតំបន់ទេសចរណ៍បែបផ្សងព្រេង!

ចែករំលែក៖

ខេត្ត​កំពង់​ស្ពឺ​៖​ បេីយោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃអង្គារទី​២០​ ខែធ្នូ​ ឆ្នាំ​២០២២​នេះ​ បានឱ្យដឹងថា​៖​ទេសភាពភ្នំខ្នងក្រពើនាសរទរដូវ! ឧទ្យានជាតិជួរភ្នំក្រវ៉ាញសម្បូរបែបតំបន់ទេសចរណ៍បែបផ្សងព្រេង!

ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ ទេសភាពខ្នងភ្នំក្រពេីនាសរទរដូវ​ បង្ហាញ​សម្រស់​វាលស្មៅពណ៌មាស ជុំរុំស្រល់ធម្មជាតិដ៏ស្រស់ស្អាត ពពកហូរតាមជ្រលងភ្នំ ជួរភ្នំ អូរ ស្ទឹង ថ្ងៃរះ ព្រះអាទិត្យអស្តង្គតប្រៀបបានទៅនឹងធម្មជាតិចម្រុះពណ៌ កំពុងតែបង្ហាញភ្ញៀវទេសចរទៅលេងនៅតំបន់នេះ។

...

តំបន់ទេសចរណ៍ភ្នំខ្នងក្រពើ ចម្ងាយ ១៥០គ.ម ពីរាជធានីភ្នំពេញ។ យើងអាចធ្វើដំណើរតាមផ្លូវជាតិលេខ៤ឬផ្លូវល្បឿនលឿនទៅកាន់ទីរួមខេត្តកំពង់ស្ពឺ (៥០គ.ម) ហើយឆ្ពោះទៅ ភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ តាមផ្លូវជាតិលេខ៤៤ (៩០គ.ម) ហើយថ្មើរជើង ៤-៨ម៉ោងចម្ងាយ ១០គ.ម ពីភូមិតាំងបំពង់ ទៅភ្នំខ្នងក្រពើ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print