ខេត្តកំពង់ស្ពឺ៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃអង្គារទី២០ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា៖ទេសភាពភ្នំខ្នងក្រពើនាសរទរដូវ! ឧទ្យានជាតិជួរភ្នំក្រវ៉ាញសម្បូរបែបតំបន់ទេសចរណ៍បែបផ្សងព្រេង!
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា ទេសភាពខ្នងភ្នំក្រពេីនាសរទរដូវ បង្ហាញសម្រស់វាលស្មៅពណ៌មាស ជុំរុំស្រល់ធម្មជាតិដ៏ស្រស់ស្អាត ពពកហូរតាមជ្រលងភ្នំ ជួរភ្នំ អូរ ស្ទឹង ថ្ងៃរះ ព្រះអាទិត្យអស្តង្គតប្រៀបបានទៅនឹងធម្មជាតិចម្រុះពណ៌ កំពុងតែបង្ហាញភ្ញៀវទេសចរទៅលេងនៅតំបន់នេះ។
តំបន់ទេសចរណ៍ភ្នំខ្នងក្រពើ ចម្ងាយ ១៥០គ.ម ពីរាជធានីភ្នំពេញ។ យើងអាចធ្វើដំណើរតាមផ្លូវជាតិលេខ៤ឬផ្លូវល្បឿនលឿនទៅកាន់ទីរួមខេត្តកំពង់ស្ពឺ (៥០គ.ម) ហើយឆ្ពោះទៅ ភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ តាមផ្លូវជាតិលេខ៤៤ (៩០គ.ម) ហើយថ្មើរជើង ៤-៨ម៉ោងចម្ងាយ ១០គ.ម ពីភូមិតាំងបំពង់ ទៅភ្នំខ្នងក្រពើ៕ ដោយ៖សហការី