ភ្នំពេញ : នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា លើកឡើងចំនួន ១០ចំណុច ដើម្បីអោយសាធារណជន បានយល់ច្បាស់ពីធាតុពិតៗ ក្នុងសង្គម :
១- ទឹកដីកម្ពុជាក្រោម បើទាមទារគឺទាមទារភ្លាមៗថ្មីៗទើបមានសង្ឃឹមខ្លះ = តែបើទុករាប់សិបឆ្នាំហើយបានមកទាមទារវាកាន់តែអត់ផ្លូវទៅទៀត?
២- សកម្មជនទឹកដីកម្ពុជាក្រោមគ្រាន់តែនិយាយនឹងមិនទាំងត្រូវគ្នាផង = ខ្លះថាអាចទាមទារបានយ៉ាងយូរ២០០០ឆ្នាំ ខ្លះថាមិនអាចបានទ តែអាចទាមទារសិទ្ធិរស់នៅជាជនជាតិដើមភាគតិច?
៣- កុំថាទាមទារទឹកដីកម្ពុជាក្រោម ទាមទារតែកោះត្រល់ក៏មិនអាចបានផង = អ្នកណាជើងឆើតសាកមើលទៅ?
៤- ផែនទីកម្ពុជាដែលតម្កល់ទុកនៅអង្កការសហប្រជាជាតិ = មានតែទឹកដីសព្វថ្ងៃនេះទេ អត់មានរួមនឹងទឹកដីកម្ពុជាក្រោមទេ។
៥- ផែនទីដែលតម្កល់ទុកនៅអង្កការសហប្រជាជាតិ = គឺជាផែនទីផ្លូវការដែលខ្មែរទទួលស្គាល់ជាទឹកដីរបស់ខ្មែរ = កុំជឿនិងសង្ឃឹមតាមពួកមានជម្ងឺរវើរវាយឲ្យសោះ គ្មានផ្លូវណាអាចទាមទារកម្ពុជាក្រោមមកវិញបានឡើយ?
៦- ស្រែកថាអាចទាមទារបានគឺជាសម្លេង = តែតើនរណាអាចហ៊ានទៅទារមើល គ្រាន់តែឆ្លងព្រំដែនតែ១ជំហ៊ាននឹងត្រូវជាប់ខ្នោះភ្លាម?
៧- ជាការប្រសើបំផុតខិតខំថែរក្សាទឹកដីបច្ចុប្បន្នឲ្យគង់វង្សទៅ = កុំស្រម៉ៃចង់បានកម្ពុជាក្រោមមកវិញឲ្យសោះទោះបីអ្នកទាមទារនោះឲ្យគេកាត់កប៉ុន្មាននាក់ទៀតក៏អត់ផ្លូវដែរ?
៨- រាជរដ្ឋាភិបាលកម្ពុជាខ្ចីលុយពីបរទេសដើម្បីកសាងនិងអភិវឌ្ឍន៍ប្រទេស = ក្នុងកម្រឹតអត្រាត្រឹមជាង៣៦%នៃ ផលិតផលក្នុងស្រុកសរុប (ផសស) ដែលជាសន្ទស្សរ៍អាចគ្រប់គ្រងបាន។
៩- ចំពោះពលរដ្ឋអាចខ្ចីគ្រឹស្ថានមីក្រូដើម្បីធ្វើដើមទុនរកស៊ីនិងមុខរបររកចំណេញ = បើខ្ចីមកវាយវាង្សផឹកស៊ីនិងចាយវាយលេងល្បែងគ្មានប្រាក់ចំណេញនឹងជួបហានិភ័យក្នុងជីវភាពជាមិនខាន?
១០- កម្ចីហិរញ្ញវត្ថុពីធនាគារត្រូវតែបម្រើផលិតកម្មអាជីវកម្មមានចំណេញ = ទើបអាចកែប្រែជីវភាពរួចផុតពីការលំបាកខ្វះខាត? ៕
ដោយ : សហការី