ភ្នំពេញ ៖ បុរសវ័យចំណាស់២នាក់ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញចាប់ខ្លួនតាមដីកាបញ្ជាឱ្យចាប់ខ្លួននៃអំណាចសាលក្រមតុលាការពាក់ព័ន្ធនឹងបទល្មើសឆបោកក្រោមរូបភាពក្លែងបន្លំសា្នមមេដៃ ។
ជនត្រូវចោទទាំង២នាក់ដែលត្រូវចាប់ខ្លួន ទី១-ឈ្មោះ ពៅ សុខន ភេទប្រុស ឆ្នាំកំណើត១៩៧២ មុខរបរគ្រូបង្រៀន រស់នៅផ្ទះលេខ ៤១ ភូមិទួលតាសុខ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ពៅ សុខន ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់២ឆ្នាំ ពីបទឆបោកនិងក្លែងបន្លំស្នាមមេដៃ ប្រព្រឹត្តកាលពីឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ តាមមាត្រា៦២៦ , ៦២៧ និងមាត្រា៣៧៧ , ៣៧៨ នៃក្រមព្រហ្មទណ្ឌ ។
ជនត្រូវចោទទី២-ឈ្មោះ សួន សុផល ហៅធា ភេទប្រុស កើតថ្ងៃទី០៨ខែសីហា ឆ្នាំ១៩៧០ មានទីលំនៅក្នុងភូមិតាងៅ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ជននេះត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់២ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ ឆបោក និងក្លែងបន្លំស្នាមមេដៃ ប្រព្រឹត្តកាលពីឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ តាមមាត្រា ៣៧៧ , ៣៧៨ និងមាត្រា៦៣៧ , ៦២៨ នៃក្រមព្រហ្មទណ្ឌ ។
តាមអំណាចសាលក្រមរបស់តុលាការបានបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួន និងបង្គាប់ឱ្យមណ្ឌល់កែប្រែម១ឃុំខ្លួនជនជាប់ចោទទាំង២នាក់ចាប់ពីពេលនេះទៅ ៕ ដោយ៖ រ៉ារ៉ា