ខេត្តកំពត : លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពត នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានបញ្ជាក់ថា មានជនអនាមិកបានយករូបលោកទៅបង្កើតជា Telegram ដើម្បីឆាតទៅអ្នកដទៃផ្សេងទៀតក្នុងគោលបំណងអាក្រក់ណាមួយ ។ លោកស្នងការបានបំភ្លឺជូនសាធារណ
ជនភ្លាមៗ បន្ទាប់ពីមានការឆាតនោះប្រើពាក្យមិនគប្បី អសីលធម៌ទៅលើកញ្ញា An na Rose ។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពតបានបញ្ជាក់ជូនថា សូមជម្រាបទៅកញ្ញា An na Rose ខ្ញុំមិនដែលស្គាល់កញ្ញាពីមុនមកទេ ហើយក៏មិនបានឆាតទៅកញ្ញាតាម telegram ដែរ ហើយលេខខាងលើនោះមិនមែនជាលេខទូរស័ព្ទរបស់ខ្ញុំដែរ។ មានជនអនាមិកបានយករូបខ្ញុំទៅបង្កើតជា Telegram ដើម្បីឆាតទៅកញ្ញាឬទៅអ្នកដទៃផ្សេងទៀតក្នុងគោលបំណងអាក្រក់ណាមួយ ។ ខ្ញុំសូមបដិសេធទាំងស្រុងចំពោះបញ្ហាអ្វីមួយដែលបានកើតឡើងចំពោះលេខទូរស័ព្ទខាងលើដែលយករូបខ្ញុំទៅបង្កើតជា Telegram និងសូមឱ្យកញ្ញា An na Rose លុបសារដែលកញ្ញាបានសរសេរនៅក្នុង Facebook របស់កញ្ញាចេញ ជៀសវាងការយល់ច្រលំណាមួយមកលើរូបខ្ញុំ និងធ្វើឱ្យប៉ះពាល់មកលើកិត្តិយសរបស់ខ្ញុំ ។
សូមបញ្ជាក់ថា មានជនអនាមិកបានយករូបលោកទៅបង្កើតជា Telegram ដើម្បីឆាតទៅកញ្ញា An na Rose ដោយប្រើពាក្យថា មេ៉ចអត់យល់ ! ……កញ្ញា An na Rose បានឆ្លើយថា អត់យល់ទេ !…… ជនខិលខូចបានឆាតបន្តថា សុីនំឱ្យលុយ ! …ទើបកញ្ញា An na Rose តបថា ខ្ញុំមិនស្រីសំផឹងទេ។
បន្ទាប់ពីមានការបង្ហោះ លើ facebook កញ្ញា An na Rose ទើបលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពតបានដឹងក្នុងករណីនេះ និងធ្វើការបកស្រាយបំភ្លឺលើផេកផ្លូវការ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ៕ ដោយ : សហការី