ពលរដ្ឋថៃប្រុស.ស្រី៧នាក់ ត្រូវនគរបាលអន្តោរប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ប្រគល់ទៅប្រទេសខ្លួនវិញក្រោយពីចាញ់បោកមេខ្យល់នាំមកទុកចោល

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នគរបាលអន្តោរប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ប្រគល់ពលរដ្ឋថៃប្រុស.ស្រី៧នាក់ ទៅប្រទេសខ្លួនវិញបន្ទាប់ពីចាញ់បោកមេខ្យល់នាំយកមកទុកចោល នៅខាងកម្ពុជាកាលពីវេលាម៉ោង១៩និង២០នាទី ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។
លោកវរសេនីយ៍ឯក ជួន សារី តំណាងលោក ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រគល់ជនជាតិថៃចំនួន៧នាក់ (ស្រី៥នាក់) ដែលចាញ់បោកមេខ្យល់នាំយកមកធ្វើការនៅប្រទេសកម្ពុជា ជូនទៅលោកវរសេនីយ៍ឯក រុង ថងមន្ត (ROONG THONGMON) នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ថៃប្រចាំខេត្តស្រះកែវ ដើម្បីជូនពួកគេទៅស្រុកកំណើតវិញ។
លោកវរសេនីយ៍ឯក ជួន សារី នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា ជនជាតិថៃចំនួន៧នាក់ (ស្រី៥នាក់) ខាងលើនេះ ត្រូវបានចាញ់បោកមេខ្យល់ នាំទៅធ្វើការនៅក្រុងបាវិត ខេត្តស្វាយរៀង តែត្រូវបានមេខ្យល់ទុកពួកគេចោល។ លោក បានបញ្ជាក់ថា ដោយជនជាតិថៃទាំង៧នាក់ខាងលើនេះ បានទំនាក់ទំនងទៅស្ថានទូតនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា បានចេញកំណត់ទូតជូនជនជាតិថៃទាំង៧នាក់នោះ ឲ្យវិលត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត៕
ដោយ៖វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print