មានករណីស្លាប់ ២ នាក់ដោយការរញ្ជួយដី នៅរដ្ឋ California

ចែករំលែក៖

ការរញ្ជួយដីកើតឡើងនៅវេលាម៉ោង២និង៣០នាទីព្រឹកថ្ងៃទី២០ខែធ្នូ នៅតំបន់ឆ្នេរសមុទ្រ ទីក្រុង San Francisco ។ មកទល់ពេលនេះ មានមនុស្ស ២នាក់ត្រូវបានរាយការណ៍ថាស្លាប់ក្រោយហេតុការណ៍រញ្ជួយដីកម្រិត ៦.៤រ៉ិចទ័រ ដែលបានវាយប្រហារតំបន់ឆ្នេរភាគខាងជើងនៃរដ្ឋកាលីហ្វ័រនីញ៉ា ។

ការរញ្ជួយដីនោះបានបំផ្លាញផ្ទះសម្បែង ផ្លូវថ្នល់ ប្រព័ន្ធទឹក និងធ្វើឱ្យមនុស្សរាប់ម៉ឺននាក់គ្មានអគ្គិសនីប្រើប្រាស់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធទី២១ ខែធ្នូ ឆ្នាំ២០២២។
ការិយាល័យប៉ូលិសក្នុងតំបន់ បានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស១១នាក់រងរបួស ហើយ ២នាក់ផ្សេងទៀតបានស្លាប់បន្ទាប់ពីការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្រ្ត។
ចំណុចកណ្តាលនៃការរញ្ជួយដីស្ថិតនៅចម្ងាយប្រហែល ៣៥០គីឡូម៉ែត្រភាគខាងជើងនៃទីក្រុងសាន់ហ្រ្វាន់ស៉ីស្កូ (San Francisco) ហៅថាតំបន់ Humboldt County ដែលជាតំបន់ជនបទដ៏ធំទូលាយ និងត្រូវបានគេស្គាល់ថាជាទីតាំងឧស្សាហកម្ម និងកសិដ្ឋានទឹកដោះគោ។
គួរបញ្ជាក់ថា Humboldt County ជាតំបន់រញ្ជួយដីសកម្ម បើទោះបីជាការរញ្ជួយដីចុងក្រោយនេះហាក់ដូចជាបង្កឱ្យមានការរំខានច្រើនជាងតំបន់ផ្សេងទៀតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយ៕ ដោយធីរីណា

...

រូប​ថត​  : CNN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print