លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត និងលោកស្រីនាំយកមីចំនួន២០៦កេសជូនរដ្ឋបាលខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត អនុប្រធាននាយកដ្ឋានចរាចរណ៍ក្រសួងមហាផ្ទៃនិងលោកស្រី បាននាំយកមីចំនួន២០៦កេសជូនដល់រដ្ឋបាលខណ្ឌសែនសុខទុកសម្រាប់ចាត់ចែងតាមតម្រូវការ។ ពិធីប្រគល់ទទួលនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២១ខែធ្នូឆ្នាំ២០២២នៅសាលាខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះដែរលោក ឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត បានមានប្រសាសន៍ថាការផ្តាល់ជូនអំណោយជាមីចំនួន២០៦កេសនាពេលនេះគឺដើម្បីចូលរួមចំណែកជាមួយរដ្ឋបាលខណ្ឌបាលខណ្ឌសែនសុខដើម្បីចាត់ចែងតាមតម្រូវការដូចជាយកទៅចែកជូនប្រជាពលរដ្ឋនៅក្នុងខណ្ឌសែនសុខដែលជួបការខ្វះខាតនិងមានជីវភាពទីទាល់ក្រ។ លោកបានបន្តទៀតថានេះជាលើកទីពីហើយដែលលោក និងលោកស្រីបានបរិចាកធនធានថវិកាផ្ទាល់ខ្លួនជូនជាសម្ភារៈ(មី)ដើម្បីចូលរួមចំណែកជាមួយរដ្ឋបាលខណ្ឌសែនសុខ។

នាឱកាសនោះ លោកម៉ូវ ម៉ានិតអភិបាលខណ្ឌនៃគណៈអភិបាលខណ្ឌសែនសុខបានមានប្រសាសន៍ សំណេះសំណាល និងសូមកោតសរសើរដល់លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត និងលោកស្រី ព្រមទាំងក្រុមគ្រួសារដែល តែងតែផ្ដល់នូវគ្រឿងឧបភោគបរិភោគនិងសម្ភារៈជាច្រើនទៀតដើម្បី ចូលរួមជាមួយ រដ្ឋបាលខណ្ឌសែនសុខ ទុកបម្រើជូន ក្នុងសកម្មភាពមនុស្សធម៌ផ្សេងៗជាបន្តបន្ទាប់ ។

លោក ឡោ ម៉េងហួតនិងលោកស្រី ក៏ដូចជាប្រជាពលរដ្ឋ ទូទៅ បានសំដែងការពេញចិត្ត គ្រាំទ្រ ពីការដឹកនាំ  និងកោតសរសើរដល់លោកម៉ូវ ម៉ានិត អភិបាលខណ្ឌ  ដែលតែងតែយកចិត្តទុកដាក់ ពីសុខទុក្ខប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ។

...

សូមបញ្ជាក់ថា កន្លងមកលោក និងលោកស្រី តែងតែ ជួយដល់សង្គម ផ្ដល់នូវថវិការ ក៏ដូចជាគ្រឿងឧបភោគបរិភោគ ដល់ជនខ្វះខាត សិស្សានុសិស្ស ចាស់ជរាទីទាល់ក្រជាច្រើទៀតផងដែរ៕ ដោយ៖តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print