លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

 

ភ្នំពេញ : នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា លើកយកនូវសារសំខាន់ ចំនួន ១០ចំណុចដូចខាងក្រោម :
១- សម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសប្រកបដោយប្រជាធិបតេយ្យ = ទើបមេដឹកនាំបណ្តាប្រទេសលើពិភពលោកមកប្រជុំនៅកម្ពុជា?
២- ការដែលសម្តេចតេជោ ហ៊ុន សែន បានទទួលពានរង្វាន់សមទ្ធិផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក = គឺជាមោទនភាពជាតិកម្ពុជានិងក៏ជាក្តីអាម៉ាស់បំផុតរបស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ក្បត់ជាតិ៣ជំនាន់ដែលតែងតែក្អេងក្អាងថាខ្លួនជាបញ្ញវ័ន្តស្រុកបារាំង?
៣- បញ្ញាវ័ន្តស្រុកបារាំងដូច ប៉ុលពត អៀង សារី ខៀវសំផន សុនសេន សមរង្សុី។ល។ = សុទ្ធតែជាបញ្ញាវ័ន្តបំផ្លាញជាតិនិងបងបង់បាយ?
៤- ពួកប្រឆាំងថាសម្តេចតេជោ ហ៊ុន សែន មិនសមបានទទួលពានរង្វាន់សមទ្ធិផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោកទេ = តែជាក់ស្តែងសម្តេចតេជោសមរួចទៅហើយ?
៥- ឯក្រុមប្រឆាំងកំពុងនិងបានអាម៉ាស់មុខរួចទៅហើយ = ធ្វើនយោបាយសឹងមួយជីវិតបានត្រឹមអស់ខោអស់អាវ អស់តួនាទី អស់ដីជ្រក ?
៦- ពេលមានចិនមកច្រើនស្រែកថាមានចិនច្រើនពេកដណ្តើមការងារអស់ = ដល់ពេលចិនត្រឡប់ទៅវិញ ស្រែកថាអស់ចិនពិបាករកសុី ?
៧- ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ក្បត់ជាតិធ្លាក់ដល់ឋានបាដាលហើយ = ទោះបីប្រព័ន្ធផ្សព្វផ្សាយប្រតិកិរិយានិងអង្គការសង្គមសុីវិលមួយចំនួនខិតខំយិតយោងយ៉ាងណាក៏សង្គ្រោះមិនរួចដែរ?
៨- ស្ថានការណ៍នយោបាយធម្មតាទោះបីពួកប្រឆាំងខិតខំក្រឡុកយ៉ាងណាក៏ដោយ = មិនអាចធ្វើឲ្យសភាពការណ៏ល្អក់កករឡើយ?
៩- ករណី សុន ឆ័យ គឺជាការអនុវត្តច្បាប់ = ដែលសុន ឆ័យ ជាដើមភ្លើងបង្កើតឲ្យមានរឿងខ្លួនឯង?
១០- សកម្មជនបក្សប្រឆាំងមានច្រើន = តែម៉េចបានជាមានការចាប់ចងតែមួយចំនួន ដោយសារតែគេចាប់តែអ្នកល្មើសច្បាប់ប៉ុណ្ណោះ? ៕

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print