គំនរឈើជាង១០ម៉ែត្រគូបដែលក្រុមឈ្មួញលាក់ទុកក្នុងចម្ការកៅស៊ូស្រុកសំបូរត្រូវសមត្ថកិច្ចសហការគ្នាបង្ក្រាបហើយ

ចែករំលែក៖

ខេត្តក្រចេះ៖ ឈើប្រភេទលេខ១និងលេខ២ជាង១០ម៉ែត្រគូបត្រូវកម្លាំងរដ្ឋបាលព្រៃឈើសហការជាមួយកម្លាំងកងរាជអាវុធហត្ថធ្វើការបង្ក្រាបនិងយកមករក្សាទុក។

ការបង្ក្រាបនោះសមត្ថកិច្ចធ្វើឡើងនារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ត្រង់ចំណុចភ្នុំខៀវ ឃុំអូរកណ្ដៀរសែនជ័យ ស្រុកសំបូរ  ខេត្តក្រចេះ។

លោក កែវ ចំណាន  នាយសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀងបានឱ្យដឹងថា ឈើទាំងនោះជាឈើអារលេខ១និងលេខ២ ប្រភេទស្រឡៅនិងត្រាច ។ ចំណែកម្ចាស់យើងពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ព្រោះក្រុមឈ្មួញយកមកលាក់ទុកក្នុងចម្ការកៅស៊ូ មិនមានអ្នកណាចេញមុខមកអះអាងថាជាឈើរបស់ខ្លួននោះទេ។

តាមប្រភពថា ឈើអារទាំងនោះត្រូវបានឈ្មួញដឹកជញ្ជូនតាមគោយន្តកន្ត្រៃចេញពីខេត្តស្ទឹងត្រែង នាវេលាយប់ដោយឆ្លងកាត់តាមផ្លូវជាតិលេខ៩ ទៅផ្លូវជាតិលេខ៧ ឆ្ពោះទៅផ្លូវបំបែកអូរពងមាន់និងឆ្លងកាត់គោលដៅចរាចរណ៍ប្រចាំ
ការ២៤ម៉ោងលើ២៤ម៉ោងនោះផងដែរ។

ប្រភពដដែលបន្តថា ក្រោយការដឹក
ជញ្ជូនចេញពីខេត្តស្ទឹងត្រែងទៅដល់ចំណុចភ្នុំខៀវ គឺទៅទម្លាក់នៅចម្ការកៅស៊ូនិងមានរថយន្តសាំយ៉ុងចាំទទួលដឹកចេញទៅចែកចាយនៅដេប៉ូតាមគោលដៅទទួលទិញបន្ត។

...

ក្រោយបង្រ្កាបបានឈើទាំងនោះត្រូវបានកម្លាំងសមត្ថកិច្ចដឹកជញ្ជូនយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀងទុកជាសម្បត្តិរដ្ឋតាមនីតិវិធីច្បាប់រដ្ឋបាលព្រៃឈើ៕
ដោយ៖ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print