បន្លែចម្រុះសាច់ កងពលតូចថ្មើរជើងលេខ៥១ ដាក់លក់ចុងសប្តាហ៍ នៅផ្សារសហគមន៍ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បេីយោង​តាមប្រភពព័ត៍មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​កងព័ទ​ជេីងគោក​ នៃកងយោធពលខេមរភូមិន្ទ​ នៅរសៀល​ថ្ងៃសៅរ៍ ២ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ក្រៅពីអនុវត្តភារកិច្ចស្នូលរបស់អង្គភាព ក្រោមការយកចិត្តទុក្ខដាក់របស់ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មេីរជេីងលេខ៥១ បានបន្តជំរុញដល់បណ្តាអង្គភាពចំណុះ ការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ ដែលជាការច្នៃប្រឌិតធានាការចិញ្ចឹមកងទ័ព និងគ្រួសារកងទ័ព ដែលមានជីវភាពខ្វះខាត លើសតម្រាវការបានដាក់លក់នៅលេីផ្សារសហគមន៍ ពិសេសចូលរួមអនុវត្តតាមផែនការយុទ្ធសាស្រ្តលើកស្ទួយវិស័យកសិកម្មក្នុងស្រុក របស់រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ផងដែរថា បណ្តាអង្គភាពចំណុះកងពលតីចថ្មេីរជេីងលេខ៥១ បានធ្វើការដាំដុះបន្លែចម្រុះ និងការចិញ្ចឹមសត្វ តាមផែនការរបស់កងពល បន្លែចម្រុះ និងត្រីសាច់ ត្រូវបានធានាការងារចិញ្ចឹមទ័ព និងគ្រួសារកងទ័ព គ្រប់គ្រាន់ ធានាបាននូវសុខសុវត្ថិភាពចំណីអាហារ សុខមាលភាពកងទ័ព ផលិតផលមួយចំនួនលើសតម្រូវការ បាននាំយកទៅលក់នៅទីផ្សារ សន្សំថវិកាជួយកសាងអង្គភាព និងកិច្ចការងារមនុស្សធម៌ផងដែរ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print