លោក ហ៊ុនម៉ានី : ចំណេះជាមូលដ្ឋានដែលមិនអាចខ្វះបាន ហើយត្រូវរៀនសូត្រ ដុសខាត់ជាប្រចាំ

ចែករំលែក៖

ខេត្តមណ្ឌលគិរី ; « ចំណេះជាមូលដ្ឋានដែលមិនអាចខ្វះបាន ហើយត្រូវរៀនសូត្រ ដុសខាត់ជាប្រចាំ។ ទោះបីជាយ៉ាងនេះក្តី ចំណេះដឹងតែមួយមុខមិនមែនជាកត្តាកំណត់ភាពជោគជ័យ ឬភាពជាអ្នកដឹកនាំល្អនោះទេ។» នេះជាប្រសាសន លោក ហ៊ុន ម៉ានីថ្លែងក្នុងសំណាលសំណាលជាមួយគណៈកម្មាធិការ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្តក្នុងរចនាសម័ន្ធស.ស.យ.ក. ខេត្តមណ្ឌលគិរីប្រមាណ ២០០ នាក់ នាថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២២។

ថ្លែងក្នុងពិធីសំណេះសំណាលនេះ លោក ហ៊ុន ម៉ានី បានលើកឡើងថា «ចំណេះជាមូលដ្ឋានដែលមិនអាចខ្វះបាន ហើយត្រូវរៀនសូត្រ ដុសខាត់ជាប្រចាំ។ ទោះបីជាយ៉ាងនេះក្តី ចំណេះដឹងតែមួយមុខមិនមែនជាកត្តាកំណត់ភាពជោគជ័យ ឬភាពជាអ្នកដឹកនាំល្អនោះទេ។» ដោយឯកឧត្តមបានរំលេចបន្ថែមថា អ្វីដែលសំខាន់នោះគឺ ការដែលចេះប្រើប្រាស់ចំណេះ ជំនាញ និងបទពិសោធន៏ការងារមិនថាស្ម័គ្រចិត្ត ឬការងារប្រចាំថ្ងៃ ឲ្យសមស្របតាមកាលៈទេសៈ និងស្របតាមផែនការគោលដៅដែលសំដៅឆ្ពោះទៅ។ ផ្សាភ្ជាប់ជាមួយគ្នានេះ លោកបានរំលេចថា ស.ស.យ.ក. បានក្លាយជាវេទិកាមួយដែលមិនត្រឹមតែសម្រាប់ការដុសខាត់ និងអភិវឌ្ឍសមត្ថភាពសមាជិក សមាជិកាម្នាក់ៗនោះទេ តែក៏ជាវេទិកាសម្រាប់ការបង្ហាញសមត្ថភាពនៃភាពជាអ្នកដឹកនាំ និងភាពជោគជ័យទៅថ្ងៃអនាគតរៀងៗខ្លួនផងដែរ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកក៏បានចែករំលែកបន្ថែមថា ចូលរួមជាមួយស.ស.យ.ក. គឺបានផ្តល់ជាបទពិសោធន៍ ដោយផ្តល់ឱកាសអោយសមាជិក សមាជិកា រៀនសូត្រពីការងារសង្គម និង ការងារមនុស្សធម៌ដោយប្រកាន់ភ្ជាប់ថាអនុវត្តកាន់តែច្រើន និងទទួលបានចំណេះដឹង បទពិសោធន៍កាន់តែច្រើន។ ទន្ទឹមនឹងនេះ លោកបានលើកទឹកចិត្តអោយ សមាជិក សមាជិកា បណ្តុះស្មារតី និងអនុវត្តការងារជាប្រចាំ ដោយអាចចាប់ផ្តើមឡើងពីការធ្វើមួយជំហានៗ បន្តិចម្តងៗ រហូតដល់ក្លាយជាទម្លាប់ និងបន្តស្មារតីនេះដល់យុវជនជំនាន់ក្រោយៗទៀត៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print