ជើងហោះហើរជិត៦០០០ជើង ត្រូវលុបចោលដោយសារតែព្យុះព្រិលនៅអាមេរិក

ចែករំលែក៖

រដូវកាលធ្លាក់ព្រិលបានគ្របដណ្តប់នៅប្រទេសជាច្រើនជុំវិញពិភពលោក ពិសេសគឺអាមេរិកនិងអឺរ៉ុប ។ នៅពេលនេះព្យុះព្រិលធ្ងន់ធ្ងរនៅសហរដ្ឋអាមេរិកបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍លុបចោលជើងហោះហើររហូតដល់ទៅ៥,៧០០ជើងបន្ថែមទៀត។

សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២២នេះបានផ្សាយថា ក្រុមហ៊ុនអាកាសចរណ៍បាននាំគ្នាលុបចោលជើងហោះហើរ សរុបប្រមាណជា៥,៧០០ជើង កាលពីថ្ងៃសុក្រសប្តាហ៍នេះស្របពេលដែលព្យុះព្រិលយ៉ាងខ្លាំងក្លា បានបង្កផលប៉ះពាល់ចំពោះ ប្រតិបត្តិការនៅតាមអាកាសយានដ្ឋានទូទាំងសហរដ្ឋអាមេរិក ក៏ដូចជាការំខានដល់អ្នកដែលត្រូវធ្វើដំណើរអំឡុងរដូវបុណ្យឈប់សម្រាករាប់សែននាក់។
ទិន្នន័យពីវេបសាយតាមដានជើងហោះហើរ FlightAware បានបង្ហាញថា តួលេខខាងលើជាកំណើនទ្វេដងធៀបនឹងជើងហោះហើរសរុបជិត២,៧០០ជើង ដែលត្រូវបានលុបចោលកាលពីថ្ងៃព្រហស្បតិ៍ ខណៈសម្រាប់ថ្ងៃសៅរ៍សប្តាហ៍នេះ ជើងហោះហើរសរុបជាង១,០០០ជើងត្រូវបានលុបចោលរួចជាស្រេចហើយនៅទូទាំងសហរដ្ឋអាមេរិក។
នៅក្នុងថ្ងៃសុក្រដដែល អាមេរិកបានមើលឃើញជើងហោះហើរចំនួន ១០,៤០០ជើងទៀតត្រូវបានពន្យារពេល ក្នុងនោះជាង ៤០ភាគរយ គឺធ្វើប្រតិបត្តិការដោយ ក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់អាមេរិក ដូចជា American Airlines. United Airlines, Delta Air Lines និង Southwest Airlines បន្ទាប់ពីជើងហោះហើរ១១,៣០០ជើង ត្រូវបានពន្យារពេលកាលពីថ្ងៃព្រហស្បតិ៍។ ឥទ្ធិពលនៃព្យុះរដូវរងាខាងលើក៏បានបង្កការរាំងស្ទះដល់ ការធ្វើដំណើរតាមផ្លូវដែកនិងផ្លូវថ្នល់ហាយវ៉េ ក្នុងសហរដ្ឋអាមេរិកផងដែរ៕ ដោយធីរីណា

...

រូប​ថត​ :​ NLDO

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print