ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ជាជំនួយការសម្តេចតេជោ ហ៊ុន សែន ឋានៈស្មើរដ្ឋលេខាធិការ

ចែករំលែក៖

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជូនលោក គីម រិទ្ធី ជាជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឋានៈស្មើរដ្ឋលេខាធិការ។នេះបើយោងតាមព្រះរាជក្រិត្យ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ លោក គីម រិទ្ធី គឺជាអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ។ 

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្ថលេខាតទៅ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print