នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ

ចែករំលែក៖

ភ្នំពេញ​៖​ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ និងលោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ និងលោក ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការ បានដឹកនាំ​កិច្ចប្រជុំគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។

កិច្ចប្រជុំបានពិនិត្យមើលលើរបាយការណ៍លទ្ធផលសភាពការណ៍ ដែលគណៈកម្មការទទួលបាន លទ្ធផលសកម្មភាពដែលគណៈកម្មការនិងក្រសួងជំនាញសម្រេចបាន ពិនិត្យនិងដាក់ចេញទិសដៅអនុវត្តបន្ត និងសំណូមពរ។ 

ក្រោយពីបានស្តាប់របាយការណ៍ និងមតិយោបល់អង់ប្រជុំបានសម្រេចដូចតទៅ៖ 

*១.ពិនិត្យឃើញថាមិនមានបទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំ តែនៅមានបទល្មើសទ្រង់ទ្រាយតូច ដោយបានដឹកជញ្ជូនតាមលក្ខណៈគ្រួសារ។ ការដឹកជញ្ជូនធ្យូង និងឈើលក្ខណៈតិចតូចនៅមានដឹកឆ្លងដែនដែលជាមុខសញ្ញាត្រូវបង្ក្រាប។ 

*២. បន្តពង្រឹងការអនុវត្តសារាចរលេខ០៥ របស់រាជរដ្ឋាភិបាល និងសេចក្តីសម្រេចលេខ១២៧ សសរ ស្តីពីការបង្កើតគណៈកម្មការជាតិដើម្បីទប់ស្តាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយទប់ស្កាត់ការកាប់ឈើក្នុងព្រៃ ការដឹកឈើឆ្លងព្រំដែនខុសច្បាប់ ពង្រឹងការគ្រប់គ្រងដេប៉ូដែលប្រមូលទិញឈើខុសច្បាប់ និងដេប៉ូឈើគ្រប់រូបភាព។ 

*៣.ក្រសួងជំនាញសហការរៀបចំផែនទីដែនសមត្ថកិច្ចបញ្ចូលរួមដើម្បីគណៈកម្មការ និងអាជ្ញាធរបានដឹងនិងអនុវត្ត ។ 

*៤. ពង្រឹងការអនុវត្តលេខាធិការដ្ឋានគណៈកម្មការជាតិ ។

...

*៥. ពង្រឹងការអនុវត្តកិច្ចសន្យាការវិនិយោគសម្បទានដីសេដ្ឋកិច្ច និងឈានដល់ការដកហូតមកវិញនូវគម្រោង ដែលមិនដំណើរការ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print