បងប្អូន​ប្រជាពលរដ្ឋ​ត្រៀមអាវរងា! ខណៈ​ធាតុអាកាសបន្តចុះត្រជាក់​ ចាប់ពីថ្ងៃទី​២៨​ ធ្នូ​ដល់ថ្ងៃទី​ ០៣​ ខែមករា​ ឆ្នាំ​២០២៣

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្ដីពី​ធាតុអាកាសបន្តចុះត្រជាក់​ ចាប់ពីថ្ងៃទី​២៨​ ខែធ្នូ​ខែ​រហូតដល់ថ្ងៃទី​ ០៣​ ខែមករា​ ឆ្នាំ​២០២៣។

ក្រសួង​ធន​ធាន​ទឹក​ បានបញ្ជាក់ថា​ ព្រះរាជាណាចក្រកម្ពុជា​ បន្តទទួលរងឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់(ចិន)នៅក្នុងកម្រិតបង្គួរ  និងខ្យល់មូសុងឦសាន្តក្នុងកម្រិតមធ្យម ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១-តំបន់វាលទំនាបកណ្តាល ៖
-សីតុណ្ហភាពអប្បបរមា មានពី  ១៨-២២ °C
-សីតុណ្ហភាពអតិបរមា មានពី ២៨-៣២°C
-ធាតុអាកាសចុះត្រជាក់ក្នុងកម្រិតមធ្យម

២-តំបន់ខ្ពង់រាប ៖
-សីតុណ្ហភាពអប្បបរមាមានពី១៥-១៩°C
-សីតុណ្ហភាពអតិបរមា មានពី ២៨-៣២°C
-ធាតុអាកាសចុះត្រជាក់ក្នុងកម្រិតបង្គួរ ។  ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា មានក្នុងរង្វង់ ១៥-១៧°C នាពេលព្រឹកនិងយប់ ។

៣-តំបន់មាត់សមុទ្រ ៖
-សីតុណ្ហភាពអប្បបរមាមានពី ១៥-២២°C
-សីតុណ្ហភាពអតិបរមា មានពី  ២៩-៣២ °C
– អាកាសធាតុចុះត្រជាក់ក្នុងកម្រិតខ្សោយ ។

...

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មានព្រមទាំងយកចិត្តទុកដាក់ប្រុងប្រយ័ត្ន និងថែរក្សាសុខភាពចំពោះស្ថានភាពធាតុអាកាស ដែលនៅតែបន្តចុះត្រជាក់ ៕ ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print