ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃអង្គារទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីធាតុអាកាសបន្តចុះត្រជាក់ ចាប់ពីថ្ងៃទី២៨ ខែធ្នូខែរហូតដល់ថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២៣។
ក្រសួងធនធានទឹក បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលរងឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់(ចិន)នៅក្នុងកម្រិតបង្គួរ និងខ្យល់មូសុងឦសាន្តក្នុងកម្រិតមធ្យម ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១-តំបន់វាលទំនាបកណ្តាល ៖
-សីតុណ្ហភាពអប្បបរមា មានពី ១៨-២២ °C
-សីតុណ្ហភាពអតិបរមា មានពី ២៨-៣២°C
-ធាតុអាកាសចុះត្រជាក់ក្នុងកម្រិតមធ្យម
។
២-តំបន់ខ្ពង់រាប ៖
-សីតុណ្ហភាពអប្បបរមាមានពី១៥-១៩°C
-សីតុណ្ហភាពអតិបរមា មានពី ២៨-៣២°C
-ធាតុអាកាសចុះត្រជាក់ក្នុងកម្រិតបង្គួរ ។ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា មានក្នុងរង្វង់ ១៥-១៧°C នាពេលព្រឹកនិងយប់ ។
៣-តំបន់មាត់សមុទ្រ ៖
-សីតុណ្ហភាពអប្បបរមាមានពី ១៥-២២°C
-សីតុណ្ហភាពអតិបរមា មានពី ២៩-៣២ °C
– អាកាសធាតុចុះត្រជាក់ក្នុងកម្រិតខ្សោយ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មានព្រមទាំងយកចិត្តទុកដាក់ប្រុងប្រយ័ត្ន និងថែរក្សាសុខភាពចំពោះស្ថានភាពធាតុអាកាស ដែលនៅតែបន្តចុះត្រជាក់ ៕ ដោយ៖ស តារា