កាំភ្លើងធំ Arsenal បង្ហាញភាពខ្លាំងនៅ Premier League បន្តឈរកំពូលតារា

ចែករំលែក៖

អ្នកចាត់ការក្រុម Arsenal លោក Mikel Arteta និយាយថា អតីតអ្នកចាត់ការលោក Arsene Wenger ដ៏អស្ចារ្យបានជ្រើសរើសពេលវេលាត្រឹមត្រូវដើម្បីត្រលប់ទៅកីឡដ្ឋាន Emirates ខណៈដែលគាត់បានចូលទស្សនាផ្ទាល់ពីការស្រលាញ់ក្រុមកាំភ្លើងធំដែលគាត់ធ្លាប់ធ្វើជាគ្រូបង្វឹកក្នុងប្រវត្តិសាស្ត្រ។ លោក Wenger ដែលជាអ្នកចាត់ការចុងក្រោយរបស់ Arsenal ក្នុងការឈ្នះពាននោះ បានត្រលប់មកវិញជាលើកដំបូងចាប់តាំងពីការលាលែងពីតំណែងក្នុងឆ្នាំ២០១៨។

 ក្រុមវ័យក្មេងរបស់លោក Arteta បានបង្កើតការវាយបកក្នុងតង់ទីពីរដើម្បីផ្តួលក្រុម West Ham និងផ្លាស់ទី៧ពិន្ទុដាច់នៅលើកំពូលនៃក្របខ័ណ្ឌ Premier League ដែលកំពុងចាប់ផ្តើមឡើងវិញបន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោក។

Arteta បាននិយាយថាវត្តមានរបស់គាត់គឺជាអ្វីដែលត្រូវតែមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយក្លិបបាល់ទាត់នេះ ដូច្នេះសូមអរគុណគាត់ ព្រោះមានន័យច្រើនសម្រាប់អ្នករាល់គ្នានៅក្នុងក្លិប។ សង្ឃឹមថាគាត់សុខចិត្តចំណាយពេលជាមួយយើងឱ្យបានច្រើន និងនៅក្បែរយើង ព្រោះគាត់មានឥទ្ធិពលបែបនេះ

ក្រុម West Ham បានរក១គ្រាប់នាំមុខក្នុងតង់ទី១ នៅពេលដែល Jarrod Bowen ត្រូវបានវិនិច្ឆ័យថាត្រូវបានខ្ទាស់ជើង William Saliba ដែលអនុញ្ញាតឱ្យ Said Benrahma ស៊ុតបាល់ប៉េណាល់ទីប្រកបដោយទំនុកចិត្តឲ្យក្រុមមួយនេះ។ ប៉ុន្តែចូលដល់តង់ទី២ខ្សែប្រយុទ្ធ Bukayo Saka បានរកគ្រាប់បាល់១គ្រាប់តាមស្មើនៅនាទីទី៥៣ ដែលគ្រាប់បាល់តាមស្មើបានផ្តល់នូវកម្លាំងបន្ថែមដល់ក្រុមកាំភ្លើងធំ

 ៥នាទីក្រោយមក Gabriel Martinelli បានស៊ុតបាល់១គ្រាប់នាំមុខ នៅនាទីទី៥៨។ ៣ពិន្ទុរបស់កាំភ្លើងធំកាន់តែមានទំនុកចិត្តបន្ទាប់ពីត្រូវបានផ្សាភ្ជាប់នៅពេលដែល Eddie Nketiah ចាប់ផ្តើមជំនួស Gabriel Jesus ដែលរងរបួស ហើយបានស៊ុតបាល់១គ្រាប់ទៀតនៅនាទីទី៦៩ ធ្វើឲ្យចប់ការប្រកួតក្រុមម្ចាស់ផ្ទះ Arsenal ឈ្នះ West Ham ៣ទល់១។

 Arsenal បានបន្តការនាំមុខរបស់ពួកគេនៅលើកំពូលលើក្រុម Newcastle ដែលបានឈានទៅលំដាប់ទី២ដោយការផ្តួលក្រុមLeicester ៣ទល់១កាលពីរាត្រីថ្ងៃចន្ទដូចគ្នា។ ចំណែកក្រុមជើងឯក Manchester City ដែលនឹងត្រូវទៅជួបក្រុម Leeds United នៅរាត្រីថ្ងៃពុធ មាន៨ពិន្ទុតាមពីក្រោយក្រុមកាំភ្លើងធំ។ រីឯ West Ham ឈរនៅលេខរៀងទី១៦ ហើយគ្រាន់តែ១ពិន្ទុពីលើតំបន់កាត់ចោលបន្ទាប់ពីការបរាជ័យក្នុងលីកជាលើកទី៤ជាប់ៗគ្នា (រូបភាព BBC Sport)

...



ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print