ប្រធានក្រុមអង់គ្លេស Harry Kane បានស៊ុតបញ្ចូលទីក្នុងការប្រកួត Premier League ជាលើកដំបូងចាប់តាំងពីការប្រកួត World Cup ខណៈដែលក្រុមមាន់ខ្នាយមាស Tottenham បានវាយបកតាមស្មើ២ទល់២ជាមួយក្រុមម្ចាស់ Brentford កាលពីរាត្រីថ្ងៃចន្ទទី២៦ ខែធ្នូ។
ក្រុម Brentford ស្ថិតនៅលើផ្លូវសម្រាប់ការឈ្នះលើកដំបូងរបស់ពួកគេលើក្រុម Spurs ចាប់តាំងពីឆ្នាំ១៩៤៨ បន្ទាប់ពីគ្រាប់បាល់ស៊ុតបញ្ចូលទីនាំមុខ២គ្រាប់ដោយ Vitaly Janelt និង Ivan Toney មុនពេល Spurs ស៊ុតបញ្ចូលទីបាន២គ្រាប់សងវិញក្នុង២៥នាទីចុងក្រោយ។
Kane ដែលបានស៊ុតបាល់ប៉េណាល់ទី១គ្រាប់ និងខកខាន១គ្រាប់ទៀតក្នុងការចាញ់បារាំងក្នុងលទ្ធផល ២–១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup នោះ រកបាន១គ្រាប់ក្នុងការប្រកួតនេះនៅនាទីទី៦៥ ជាមួយនឹងការតែតបាល់បញ្ចូលទីយ៉ាងល្អពីការបញ្ជូនរបស់ Clement Lenglet ។
កីឡាករ Pierre-Emile Hojbjerg ធ្វើបានក្នុងលទ្ធផល ២–២ ជាមួយនឹងគ្រាប់បាល់បញ្ចប់ទី៦នាទីក្រោយមគឺនៅនាទីទី៧១ ហើយភាគីទាំងសងខាងមិនអាចស្វែងរកអ្នកឈ្នះបានទេ ដោយ Kane មានឱកាសស៊ុតបាល់បញ្ចូលទីដែរ តែមិនចូល។
ការប្រកួតនេះក្រុមម្ចាស់ផ្ទះ Brentford បាននាំមុខនៅនាទីទី១៥ តាមរយៈការខិតខំប្រឹងប្រែងក្នុងការស៊ុតបញ្ចូលទីរបស់ Janelt បន្ទាប់ពីអ្នកចាំទីក្រុមមាន់ខ្នាយមាស Fraser Forster ចាប់បាល់មិនជាប់ក្នុងការចាប់ផ្តើមលីកដំបូងរបស់គាត់សម្រាប់ក្រុម Spurs មិនអាចរារាំងបាល់ចូលសំណាញ់ទីបាន។
ក្រុម Brentford បានបង្កើនអត្ថប្រយោជន៍របស់ពួកគេម្តងទៀត ខណៈដែលកីឡាករ Toney ដណ្តើមបានគ្រាប់បាល់លីកទី១១របស់គាត់ក្នុងរដូវកាលនេះ ដោយបានស៊ុតបាល់បញ្ចូលទីនៅនាទីទី៥៤ បន្ទាប់ពី Christian Norgaard បានតែតបាល់ជ្រុង។
Toney វ័យ២៦ឆ្នាំបានបង្ហាញខ្លួននៅក្នុងការប្រកួតដំបូងរបស់គាត់ចាប់តាំងពីត្រូវបានចោទប្រកាន់ដោយសមាគមបាល់ទាត់ជាមួយនឹងការរំលោភលើការភ្នាល់ចំនួន២៦២។ គាត់ មាន ពេល ដល់ ថ្ងៃ ទី ៤ ខែ មករា ដើម្បី ឆ្លើយ តប នឹង ការ ចោទ ប្រកាន់។
លទ្ធផល នេះ ធ្វើ ឱ្យក្រុមមាន់ខ្នាយមាស Tottenham ឈរ នៅ លេខ រៀង ទី ៤ ក្នុង តារាង ខណៈ Brentford ស្ថិត នៅលេខ១០ ក្នុងការប្រកួតសប្តាហ៍ទី១៦របស់ខ្លួន ៕ (រូបភាព ៖ BBC Sport)