សមិទ្ធិផលចំណងដៃ ដល់ប្រជាពលរដ្ឋ ផ្លូវចាក់ដីក្រាលគ្រួសក្រហម ដែលមានប្រវែង៧ ២២០ម៉ែត្រត្រូវបានដាក់ឲ្យដំណើរការឆ្លងកាត់ចំនួន៤ភូមិ ក្នុងឃុំអង្គប្រស្រែ ស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង: បងប្អូនប្រជាពលរដ្ឋរស់នៅឃុំអង្គប្រស្រែ ស្រុករមាសហែកមានចិត្តរំភើបរីករាយក្រោយបានសមិទ្ធិផល ផ្លូវដីក្រាលគ្រួសក្រហម៧ ២២០ម៉ែត្រ ដែលឆ្លងកាត់ចំនួន៤ភូមិ រួមមាន ភូមិបែកចាន ភូមិត្រពាំងព្រីង ភូមិច្រកម្រ័ក្ស និងភូមិត្រពាំងរំដេញ ងាយស្រួលក្នុងការធ្វើដំណើរនិងដឹកកសិផលផ្សេងៗក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋបានមួយកម្រិត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ លោកស៊ូ ម៉ុល អភិបាលស្រុក បានចូលរួមក្នុងការបើកវេទិការសាធារណៈនិងដាក់ឲ្យដំណើរការផ្លូវក្រាលគ្រួសក្រហមដែលមានប្រវែង៧,២២០ម៉ែត្រ ឆ្លងកាត់ចំនួន៤ភូមិក្នុង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង ឆ្លងតាមការឆ្លើយតបក្នុងការបើកវេទិការ សាធារណះនារបស់បងប្អូនប្រជាពលរដ្ឋពេលកន្លងមក ។

លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានថ្លែងថា ការដាក់ឲ្យដំណើរការផ្លូវក្រាលគ្រួសក្រហមនាពេលនេះគឺសរ បញ្ជាក់ឲ្យឃើញថា អាជ្ញាធរស្រុកក៏ដូចជាអាជ្ញាធរឃុំ តែងតែយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះ ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ក្នុងធ្វើដំណើរឆ្លងកាត់ទៅមកនៅពេលពិបាក ជាពិសេសនោះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ដោយសម្ដេច តែងតែយកចិត្តទុកប្រជាពលរដ្ឋជានិច្ចចំពោះបញ្ហា ផ្លូវ ទឹក ភ្លើងព្រោះទាំងនេះជាជីវភាពប្រចាំថ្ងៃ របស់បងប្អូនដែលរស់គ្រប់មូលដ្ឋាន ហេតុនេះ ទីណាមានប្រជាពលរដ្ឋរស់នៅទីនោះត្រូវមាន ផ្លូវទឹកភ្លើងដល់ទីនោះជាចាំបាច់។

លោក  អភិបាលស្រុក បានផ្ដាំផ្ញើសាកសួរសុខទុក្ខនឹងនឹករលឹកពីសំណាក់ លោកសៅសុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្នុងស្រុករមាសហែក  ដែលជានិច្ចកាល លោកតែងតែយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្អូនប្រជាពលរដ្ឋ និងបានកសាងសមិទ្ធិផលនានាជាច្រើននៅទូទាំងស្រុករមាសហែក។

លោក បានណែនាំដល់បងប្អូនពលរដ្ឋថា ពេលបានផ្លូវល្អងាយស្រួលធ្វើដំណើរ សូមចូលរួមថែរក្សា អោយបានគង់វង្ស ព្រោះផ្លូវទាំងនេះជារបស់យើងទាំងអស់គ្នា មិនរបស់បុគ្គលណាម្នាក់ឡើយ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីកាត់បន្ថយនូវការគ្រោះថ្នាក់។

...

លោក អភិបាលស្រុកក៏បានជំរុញដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំង ឲ្យទៅចាក់វ៉ាក់សាំង ឲ្យបានគ្រប់ៗ គ្នា ជាពិសេស ដូសទី៣ ដូសទី៤ និងដូសទី៥ ព្រមទាំងអា
ជ្ញាធរមូលដ្ឋានក្នុងឃុំទាំង១៦ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀនព្រមទាំងផ្ដាំផ្ញើដល់លោកតា លោកយាយ ពុកម៉ែ អត្តសញ្ញាណប័ណ្ណដែលហួសសុពលភាពសូមប្រញាប់រួសរានមកធ្វើ
ដើម្បីចូលរួមបោះឆ្នោតនា ថ្ងៃ២៣ កក្កដា ឆ្នាំ២០២៣ នាពេលខាងមុខ ឲ្យបានគ្រប់ៗគ្នា៕ ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print