លោកឧត្តមសេនីយ៍ទោ ទិត វិសិដ្ឋ ដឹកនាំកិច្ចប្រជុំស្តីពីការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះបុគ្គលប្រព្រឹត្តល្មើសនឹងច្បាប់អន្តោប្រវេសន៍

ចែករំលែក៖

ភ្នំពេញ​៖​ ដោយទទួលបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ នៅសាលប្រជុំស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ ទិត វិសិដ្ឋ ស្នងការរង ទទួលផែនការងារអន្តោប្រវេសន៍ តំណាងលោកស្នងការ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះបុគ្គលប្រព្រឹត្តល្មើសនឹងច្បាប់អន្តោប្រវេសន៍។

ជាកិច្ចចាប់ផ្ដើមលោកឧត្តមសេនីយ៍ត្រី ស សំណាង ស្នងការរង ទទួលការងារការិយាល័យ គ្រប់គ្រងជនបរទេស បានរាយការណ៍ពីស្ថានភាពទូទៅពាក់ព័ន្ធនឹងការងារអន្តោប្រវេសន៍ និងបញ្ហាប្រឈមនានា។ ជាកិច្ចបន្តលោកវរសេនីយ៍ឯក អ៊ា ភក្តី នាយការិយាល័យគ្រប់គ្រងជនបរទេស បានអានសេចក្តីប្រកាសអន្តរក្រសួង សេចក្តីណែនាំពាក់ព័ន្ធនឹងការពិន័យអន្តរការណ៍ជាប្រាក់ ការបែងចែកចំណូលពីការពិន័យ ការប្រគល់សមត្ថកិច្ចពិន័យអន្តរការណ៍ជាប្រាក់ និងការគ្រប់គ្រងនិង ការគ្រប់គ្រងបែងចែកចំណូលពីការពិន័យ ចំពោះបុគ្គលប្រព្រឹត្តល្មើសនឹងច្បាប់អន្តោប្រវេសន៍។

បន្ទាប់មក​ លោកស្នងការរង តំណាងលោកស្នងការ បានធ្វើការដោះស្រាយនូវរាល់បញ្ហាប្រឈម សំណូមពរ ដែលអង្គប្រជុំបានលើកឡើង ព្រមទាំងបានណែនាំឲ្យការិយាល័យជំនាញរៀបចំធ្វេីផែនការសម្រាប់អនុវត្តន៍បន្ត ដេីម្បីជៀសវាងការរាំងស្ទះដល់ការអនុវត្តការងារ​ ដេីម្បីអនុវត្តការងារទទួលបានលទ្ធផលល្អក្នុងពេលខាងមុខ។

ក្នុងកិច្ចប្រជុំនោះដែរ ក៏មានការចូលរួមពីលោកនាយ-នាយរងការិយាល័យ អធិការនគរបាលខណ្ឌទាំង១៤ អធិការរងទទួលផែនការងារអន្តោប្រវេសន៍ ទាំង១៤ខណ្ឌ នាយផ្នែកអន្តោប្រវេសន៍ទាំង១៤ខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផង។

...

ជាកិច្ចបញ្ចប់លោកស្នងការ បានកោតសរសេីរដល់មន្ត្រីទាំងអស់ដែលបានខិតខំបំពេញតួនាទីភារកិច្ចបានយ៉ាងល្អនាពេលកន្លងមក និងបានណែនាំដល់មន្ត្រីពាក់ព័ន្ធតាមការិយាល័យជំនាញ អធិការខណ្ឌ ឱ្យយកចិត្តទុកដាក់បន្ថែមដេីម្បីធ្វេីកិច្ចការឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print