បុរសម្នាក់និងស្ត្រី ម្នាក់ បានស្លាប់បន្ទាប់ពីផឹកទឹកក្រូច១ ដប(ម៉ាកស្លេយ)

ចែករំលែក៖

ខេត្តស្ទឹងត្រែង÷លោកសុខ គឹមសេន មេភូមិសែនជ័យ ១បានប្រាប់នៅថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០២២ ថា មានករណីប្រជាពលរដ្ឋ២នាក់ស្លាប់បន្ទាប់ពីបានផឹកទឹកក្រូច (ម៉ាកស្លេយ)។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ២៤ និង២៥ ខែធ្នូ ហើយមកដល់ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២២ នេះ នៅមិនទាន់មានការបញ្ជាក់ ពីមន្ត្រីជំនាញពីមូលហេតុច្បាស់លាស់នៅឡើយទេ។

លោកមេភូមិបន្តថា ជនរងគ្រោះទី១ឈ្មោះ យ៉ាត់ ចាន់ថាភេទប្រុសអាយុ៤៤ឆ្នាំមានស្រុកកំណើតនៅភូមិត្នោតបាក់ឃុំត្រពាំងគង ស្រុកជើងព្រៃខេត្តកំពុងចាម មកធ្វើកម្មករស៊ីឈ្នួលដកដំឡូងនៅចំណុចដំក្រឡក្នុងឃុំអូស្វាយស្រុកបុរីអូស្វាយដែនជ័យខេត្តស្ទឹងត្រែងនិងទី២ ឈ្មោះកែវ នួនភេទស្រី អាយុ៤៤ឆ្នាំ មានទីលំនៅចំណុចវាលព្រីងភូមិគីឡូ៨ សង្កាត់សាមគ្គីក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែងស៊ីឈ្នួលដកដំឡូងជាមួយគ្នា។

លោកបន្ថែមថា បើតាមសាច់ញាតិជនរងគ្រោះទាំងពីរនាក់បានបញ្ជាក់ថា នៅថ្ងៃទី២៤ធ្នូវេលាម៉ោងជាង ៣ រសៀលពេលធ្វើការហត់ ហើយឈប់សំរាកក៏នាំគ្នាទៅទិញទឹកក្រូច (ម៉ាកស្លេយ)យកមកផឹកហើយក៏បែកគ្នាទៅផ្ទះរៀងៗខ្លួន។ លុះដល់ពាក់កណ្តាលអាធ្រាត អ្នកទាំងពី អការៈ ក្អួត ក្តៅ ស្រវាំងភ្នែក។ លុះដល់ម៉ោង ៨ព្រឹកក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះឈ្មោះយ៉ាត់ចាន់ថា មកមន្ទីរពេទ្យខេត្ត តែមានស្ថានភាពធ្ងន់ក៏បានស្លាប់នៅវេលាម៉ោង២រសៀលថ្ងៃទី២៥ធ្នូ នោះតែម្តង។ចំណែកឈ្មោះ កែវ នួន ក៏បានបញ្ជូនមកពេទ្យដែរតែត្រូវបានស្លាប់តាមផ្លូវនៅចំណុចគីឡូ៨សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។

លោកគឹមប្រុស ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំប្រចាំនៅខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ករណីនេះលោកមិនទាន់សន្និដ្ឋានបានមកពីមូលហេតុណាមួយពិតប្រាកដនៅ ឡើយទេ ព្រោះមិនទាន់បានយកសំណាកទឹកក្រូចនោះមកវិភាគ។

លោកបន្តថា មន្ត្រីជំនាញផ្នែកបង្ក្រាបការក្លែងបន្លំសហការជាមួយអាជ្ញាធរមូលដ្ឋានចុះទៅគោលដៅកើត ហេតុនេះដើម្បីស្រាវជ្រាវរកហេតុផលឱ្យបានច្បាស់ លាស់ហើយជូនដំណឹងទៅបងប្អូនប្រជាពលរដ្ឋយើង   ដើម្បីមានការលើកកម្ពស់ប្រុងប្រយ័ត្នចំពោះចំណី អាហារបែបនេះ៕

...

IMG_0081

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print