ក្រសួង​សុខាភិបាល​កម្ពុជា​៖​ ហាមឃាត់​ការចែកចាយ ឬលក់ឱសថឈ្មោះ ខេរីសូម៉ា Krhizoma ដែលគ្មានលេខបញ្ជិការ និងគ្មានការទទួលស្គាល់ពីក្រសួង

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​សុខាភិបាល​ នៅល្ងាចថ្ងៃ​អង្គារ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ បានចេញសេចក្តី​ជូន​ព័ត៌មាន ស្តីពីការ​ហាមឃាត់​ការចែកចាយ ឬលក់ឱសថឈ្មោះ ខេរីសូម៉ា Krhizoma ដែលគ្មានលេខបញ្ជិការ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាលកម្ពុជា។

ជាក់ស្ដែង​នៅក្នុង​សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក(Facebook)មានគណនីឈ្មោះកម្មង់ខេរីសូម៉ា 088 7865694 កំពុងផ្សព្វផ្សាយលក់ ឱសថឈ្មោះ ខេរីសូម៉ា (KRHIZOMA គ្មានលេខបញ្ញិកាពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២២។

អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរផលិតផលឱសថ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬលេខបញ្ញិកាពីក្រសួងសុខាភិបាល។ ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់ទៀតនោះក្រសួងសុខាភិបាល

សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវជឿការផ្សព្វផ្សាយឱសថឈ្មោះ ខេរីសូម៉ា KRHIZOMA និងមិនត្រូវប្រើប្រាស់ឱសថគ្មានលេខបញ្ញិកាខាងលើឡើយ។ ក្រសួងសុខាភិបាលតម្រូវឲ្យម្ចាស់គណនីបណ្តាញ សង្គមហ្វេសប៊ុកខាងលើ និងជនពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់ឱសថឈ្មោះ ខេរីសូម៉ KRHIZONA នេះជាបន្ទាន់។

ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីខាងលើ និងជនពាក់ព័ន្ធ ទាំងឡាយណាដែលនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ឱសថឈ្មោះ ខេរីសូម៉ា KRHIZONA គ្មានលេខបច្ឆិកា​ ទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងឱសថជាធរមាន។

...

ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងចែកចាយ ឬលក់ឱសថឈ្មោះ ខេរីសូម៉ KRHIZOMA គ្មានលេខបញ្ញិកាខាងលើនេះ សូមបងប្អូនប្រញាប់ផ្ដល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋាន ឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១២ ៣៥៥ ១៦១០១២ ៩០៤ ៣៨៥, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២, ០១២ ៥៦២ ៤៤៦ ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print