នគរបាលខណ្ឌសែនសុខឃាត់ខ្លួនមនុស្ស១១នាក់ មុខពេទ្យលោកសង្ឃក្នុងនោះ៦នាក់ពាន់ព័ន្ធប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខចុះបង្ក្រាបទីតាំងចែកចាយនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនមនុស្ស១១នាក់និងសម្ភារប្រើប្រាស់មួយចំនួន កាលពីវេលាម៉ោង១០ និង១០នាទីយប់ថ្ងៃ២ ខែមិថុនា ឆ្នាំ២០១៦ នៅតំបន់ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ការចុះរដ្ឋបាលខាងលើនេះដឹកនាំដោយលោក គួក សុខហួរ អធិការរងនគរបាលខណ្ឌសែនសុខ តំណាងលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌបានដឹកនាំកំលាំងនគរបាលជាច្រើននាក់ទៀត។

លោក គួក សុខហួរ អធិការរងនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថាកន្លងមកកម្លាំងរបស់អធិការដ្ឋានខណ្ឌបានចុះធ្វើរដ្ឋបាលជាច្រើនលើកច្រើនសារហើយក៏ឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនជាច្រើននាក់បញ្ជួនទៅតុលាការចាត់ការតាមផ្លូវច្បាប់ផងដែរ ប៉ុន្តែដោយសារតែតំបន់នេះស្មុកស្មាញខ្លាំងពេកទើបការបង្ក្រាបរបស់សមត្ថកិច្ចមានការពិបាក។

សមត្ថកិច្ចជំនាញផ្នែកធ្វើតេសរកសារធាតុញៀនបានឲ្យដឹងថា មនុស្សទាំង១១នាក់ដែលឃាត់ខ្លួនគឺអ្នកដែលមានសារធាតុញៀននោះមានចំនួន៦នាក់ដោយឡែក ៥នាក់ទៀតមិនមានសារធាតុញៀតទេ។

បច្ចុប្បន្នក្រុមប្រើប្រាស់គ្រឿងញៀនចំនួន៦នាក់កំពុងឃាត់ខ្លួនរូមទាំងវត្ថុតាងខាងលើត្រូវបាននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខហើយកសាងសំណុំរឿងបញ្ជួនទៅតុលាការ។ ដោយឡែក៥នាក់ទៀតដែលមិនមានសារធាតុញៀនត្រូវសមត្ថកិច្ចអោយឱពុកម្តាយមកធានាយកទៅផ្ទះវិញ៕

de56577a-8cff-4174-bc6c-e5ee6f72cde6

cf60aea6-fc4e-449e-8890-d94b1d67a71e

ដោយ៖ តុង សីហា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print