ប្រមុខដឹកនាំកូរ៉េខាងជើង ប្រកាសពីគោលនយោបាយយោធាថ្មីសម្រាប់ឆ្នាំ២០២៣

ចែករំលែក៖

សារព័ត៌មានជាតិកូរ៉េខាងជើង KCNA នៅថ្ងៃទី២៨ខែធ្នូបានផ្សាយថា ប្រមុខដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានប្រកាសពីគោលនយោបាយយោធាសម្រាប់ឆ្នាំ២០២៣ ។ ការប្រកាសបានធ្វើឡើងនៅក្នុងមហាសន្និបាតលើកទី៦នៃគណៈកម្មាធិការមជ្ឈិម នៃបក្សពលករកាន់អំណាចអាណត្តិទី៨។

សារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២បបានផ្សាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្ហើបពីគោលដៅថ្មីមួយសម្រាប់យោធានៃប្រទេសរបស់លោកក្នុងឆ្នាំ២០២៣ នាឱកាសដឹកនាំកិច្ចប្រជុំគណបក្សពលករ ដែលនេះជាសញ្ញាបង្ហាញថាទីក្រុងព្យុងយ៉ាងនឹងបង្កើនការធ្វើតេស្ដអាវុធនៅឆ្នាំថ្មីខាងមុខ។
នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួននៅថ្ងៃពុធនេះប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងទៀតថា លោក គីម បានសង្កត់ធ្ងន់ពីគោលការណ៍នៃនយោបាយ ការបរទេស និងគោលដៅថ្មីសម្រាប់ការពង្រឹងសមត្ថភាពស្វ័យការពារឱ្យកាន់តែរឹងមាំនៅឆ្នាំ២០២៣។ KCNA មិនបានបញ្ជាក់លម្អិតថា តើអ្វីទៅជាគោលដៅយោធាថ្មីរបស់ កូរ៉េខាងជើងនោះទេ ប៉ុន្តែការកត់សម្គាល់របស់លោក គីម អាចបញ្ជាក់បានថា កូរ៉េខាងជើងនឹងបន្តបង្កើនការធ្វើតេស្ដនិងអភិវឌ្ឍសមត្ថភាពយោធារបស់ខ្លួន។
កូរ៉េខាងជើង នៅក្នុងឆ្នាំ២០២២នេះបានធ្វើតេស្ដបាញ់មីស៊ីលរាប់សិបគ្រាប់ ក្នុងតួលេខច្រើនបំផុតមួយមិនធ្លាប់មានពីមុនមក ហើយភាគច្រើននៃមីស៊ីលដែលត្រូវបានធ្វើតេស្ដ គឺធ្វើឡើងដើម្បីអភិវឌ្ឍអាវុធយុទ្ធសាស្ត្រនៅក្រោមផែនការរយៈពេល ៥ឆ្នាំដែលដាក់ចេញដោយគណបក្សពលករ កាលពីដើមឆ្នាំ២០២១។ ការធ្វើតេស្ដទាំងនេះក្នុងនោះរួមមាន អាវុធនុយក្លេអ៊ែរតាក់ទិក មីស៊ីលផ្លោងអន្តរទ្វីប ICBM ស៊េរីថ្មី មីស៊ីលល្បឿនលឿនជាងសំឡេង នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងការបាញ់បង្ហោះផ្កាយរណប ស៊ើបការណ៍៕ ដោយធីរីណា

...

រូប​ថត​ :  KCNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print