លោក ហ៊ុនម៉ានី : ថ្ងៃ២៩ ខែធ្នូ គឺជានិមិត្តរូបនៃការបិទទំព័រជម្លោះផ្ទៃក្នុងដ៏រ៉ាំរ៉ៃ

ចែករំលែក៖

ភ្នំពេញ : នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា, ថ្ងៃ២៩ ខែធ្នូ គឺជានិមិត្តរូបនៃការបិទទំព័រជម្លោះផ្ទៃក្នុងដ៏រ៉ាំរ៉ៃដែលបានគំរាមកំហែងដល់សុខសន្តិភាព បំផ្លិចបំផ្លាញអាយុជីវិត ទ្រព្យសម្បត្តិឯកជន ក៏ដូចជាធ្វើឱ្យរាំងស្ទះដល់ដំណើរកសាងអភិវឌ្ឍប្រទេស។

លោកបានលើកឡើងថា, ថ្ងៃ២៩ ខែធ្នូ អាចសម្រេចទៅបានតាមរយៈការដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ ដែលជាការធានាអាយុជីវិត អាជីព និងកម្មសិទ្ធឯកជនរបស់កងកម្លាំងខ្មែរក្រហមដែលធ្វើសមាហរណកម្ម មករួមរស់ជាមួយរាជរដ្ឋាភិបាល ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ។

លោក ហ៊ុនម៉ានី បន្តថា, នយោបាយ ឈ្នះ ឈ្នះ គឺជាសមិទ្ធផលប្រវត្តិសាស្រ្តដែលមិនអាចប្រកែកបានមួយ ហើយវាបានកើតចេញតាមរយៈក្តីស្រម៉ៃ និងក្តីសង្ឃឹម ដែលបានក្លាយជាទស្សនវិស័យ និង មាគ៌ានយោបាយនៃការស្វែងរកសុខសន្តិភាព ការផ្សះផ្សា និងបង្រួបបង្រួមជាតិ របស់ស្ថាបនិកនយោបាយនេះ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

យុវជនបន្តវេន ត្រូវស្វែងយល់ និងសិក្សាពីមេរៀនប្រវត្តិសាស្រ្ត ទស្សនវិស័យ និងស្មារតីមួយនេះ ដើម្បីធានាបានថា អនាគតកម្ពុជា នឹងបន្តរស់ក្នុងសន្តិភាព វិបុលភាព និងភាពសុខដុមរមនា ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print