ខេត្តកំពង់ស្ពឺៈ ប្រជាពលរដ្ឋអ្នកដំណើឆ្លងកាត់រង្វង់ មូលមុខផ្សារកំពង់ស្ពឺស្នើសុំឲ្យអាជ្ញាធរក្រុងច្បារមនមេត្តា ជួយពិនិត្យមើលនិងរៀបសណ្តាប់ធ្នាប់លើផ្លូវសារធាណៈ ខណៈមានក្រុមអាជីវករបាននាំគ្នាដាក់តាំងលក់ចំណីអាហាពេញលើផ្លូវបង្ក ឲ្យមានការកកស្ទះចរាចររកផ្លូវដើរស្ទើមិនរួច។
ប្រជាពលរដ្ឋបានឲ្យដឹងថា សព្វថ្ងៃនេះមានការកកស្ទះចរាចរខ្លាំងពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ទៅសាលាខេត្តកំពង់ស្ពឺនិងការធ្វើដំណើទៅកន្លែងផ្សេងៗ ការលើកឡើងរបស់ប្រជាពលរដ្ឋកាលពីព្រឹកថ្ងៃទី២៩ខែធ្នូឆ្នាំ២០២២នេះ។
លោកស្រី ចាប់ណូ អាយុ៦៨ឆ្នាំជាពលរដ្ឋរស់នៅភូមិស្គុះ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានលើកឡើងថាសូមអាជ្ញាធរក្រុងច្បារមន ដែលមានលោក ទឹម ផានូ អភិបាលក្រុងថ្មីវ័យក្មេង ព្រមទាំងអាជ្ញាធរខេត្តកំពង់ស្ពឺសូមជួយរៀបចំសណ្តាប់ធ្នាប់នៅចំណុចផ្លូវរង្វង់ មូលមុខផ្សារកំពង់ស្ពឺ ខណៈដែលក្រុមអាជីវករលក់លើផ្លូវបង្កឲ្យមានការកកស្ទះពិបាកធ្វើចរាចរខ្លាំងណាស់។
ពីព្រោះសព្វថ្ងៃនេះក្រុមអាជីវករទាំងខាងក្នុងផ្សារធំក៏ដាក់លក់ចេញមកខាងក្រៅលើផ្លូវសារធារណៈដែរ រិតតែធ្វើឲ្យផ្លូវកកស្ទះទ្វេរដង ជាពិសេសការ ធ្វើដំណើរនៅលើផ្លូវ កាន់តែចង្អៀតតូចពិបាកធ្វើដំណើខ្លាំងណាស់សព្វថ្ងៃនេះ។
លោកបានបន្តទៀតថាសព្វថ្ងៃនេះផ្សារកំពង់ស្ពឺត្រូវបានក្រុមអាជីវករដាក់លក់ដូរលើផ្លូវជំវិញផ្សារព្រមទាំងអ្នកដាក់ផ្ញើម៉ូតូកង់លើផ្លូវសារធារណៈដើម្បីធ្វើអាជីវកម្មរកផលប្រយោជន៍ ផ្ទាល់ខ្លួនមិនបានខ្វល់ពីការកកស្ទះផ្លូវនោះឡើយ។ កក្តានរះហើយទើបប្រជាពលរដ្ឋធ្វើការ សំណូមពរទៅអាជ្ញាធរក្រុងច្បារមនព្រមទាំងអាជ្ញាធរខេត្តជាពិសេសជំនាញពាក់ព័ន្ឋជួយមេត្តា ពិនិត្យ មើលនឹងរៀបចំសណ្តា ប់ធ្នាប់ផងព្រោះផ្សារកំពង់ស្ពឺសម្បូភ្ញៀវទេសចរជាតិនិងអន្តរជាតិធ្វើដំណើឆ្លងកាត់ជារៀងរាល់ថ្ងៃកំឲ្យពួកគាត់រិះគន់ប៉ះពាល់មុខមាត់ខេត្ត។
ក្រោមការលើកឡើងក៏ដូចជាសំណូមពររបស់ប្រជាពលរដ្ឋខាងលើនេះ លោក លៀង ចាន់លី តំណាងក្រុមហ៊ុន វិនិយោគផ្សារកំពង់ស្ពឺ បានឲ្យអ្នកសារព័ត៌មានដឹងថាទីតាំងដែលក្រុមអាជីវករនាំគ្នាលក់ដូរនោះក្រុមអាជីវករមិនបានបង់ឲ្យថ្លៃភាស៊ីនោះទេ ខាងក្រុងច្បារមនគេមិនឲ្យអាជីវករបង់ភាសុីឲ្យខាងលោកឡើយ
ដូច្នេះហើយពាក់ព័ន្ឋនឹងរឿងសណ្តាប់ធ្នាប់ខាងក្រុងជាអ្នកទទួលខុសត្រូវ។
ចំណែកលោកទឹម ផានូ អភិបាលក្រុងច្បារមនថ្មីវ័យជាង២០ឆ្នាំវិញ អ្នកយកព័ត៌មានយើងបានទំនាក់ទំនងទៅតាមទូរស័ព្ទដើម្បីសុំការបកស្រាយនិងពន្យល់ពាក់ព័ន្ឋក្រុមអាជីវករនាំគ្នាដាក់លក់ដូរលើផ្លូវសារធារណះខាងលើ តែមិនអាចនិយាយគ្នាបានដោយសារប្រព័ន្ឋទូរស័ព្ទនិយាយស្តាប់គ្នាមិនបាន បើទោះបីជាខំព្យាយាមទំនាក់ទំនងជាច្រើនដងក៏ដោយ សង្ឃឹមថា លោក ទឹម ផានូ អភិបាលក្រុងច្បារមនមានឆន្ទៈក្នុងទុក្ខកង្វល់របស់ប្រជាពលរដ្ឋ លើកឡើងនេះផង៕ ដោយៈ ចន្ទ លីហ្សា