ខេត្តបាត់ដំបង៖ អគារបុគ្គលិករបស់រដ្ឋ០១ខ្នងត្រូវបាន
អគ្គិភ័យឆាបឆេះផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចុះអន្តរាមន៍បាញ់ទឹកពន្លត់នៅវេលាម៉ោង ០០និង៤០នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចទីតាំងកសិដ្ឋានផលិតពូជស្រូវទួលសំរោង ស្ថិតក្នុងក្រុមទី២២ ភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ។
យោងតាមរបាយការណ៏របស់សម្ថកិច្ចខេត្តបាត់ដំបងដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នេះថាអគ្គិភ័យឆេះអគារបុគ្គលិករបស់រដ្ឋ០១ខ្នង០៤បន្ទប់សម្រាប់ស្នាក់នៅ០៤គ្រួសារ ដែលមានទំហំ ៦ម៉ែត្រx៣៦ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងថ្មប្រក់ស៊ីប្រូ (ខូចខាត៩០%)។
ក្នុងនោះមានគ្រួសាររងគ្រោះទី ១.ឈ្មោះ ឆាយ ឈីម ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅក្នុងភូមិអូរញរ ឃុំបឹងព្រីង សម្ភារក្នុងបន្ទប់ខូចខាតទាំងស្រុង គិតជាទឹកប្រាក់ប្រហែល ១២០,០០០,០០០រៀល។
ទី២.ឈ្មោះ ហ៊ីង សាង ភេទស្រី អាយុ៧០ឆ្នាំ រស់នៅក្នុងភូមិអូរញរ ឃុំបឹងព្រីង សម្ភារក្នុងបន្ទប់ខូចខាតទាំងស្រុង គិតជាទឹកប្រាក់ប្រហែល ២០,០០០,០០០រៀល ។៣.ឈ្មោះ ញ៉ុង សួន ភេទប្រុស អាយុ៧២ឆ្នាំ រស់នៅក្នុងភូមិអូរញរ ឃុំបឹងព្រីង សម្ភារៈខូចខាតមាន -ម៉ូតូ០១គ្រឿង និងសម្ភារមួយចំនួនខូចខាតទាំងស្រុង គិតជាទឹកប្រាក់ប្រហែល ២០,០០០,០០០រៀល ។ ទី៤.ឈ្មោះ ជួរ រតន: ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅក្នុងភូមិអូរញរ ឃុំបឹងព្រីង សម្ភារក្នុងបន្ទប់ខូចខាតគ្មាន
សរុបគិតជាទឹកប្រាក់ទាំងអស់ប្រហែល ១៦០,០០០,០០០រៀល ( មួយរយហុកសិបលានរៀល ) ។
ក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះដែរភ្លាមៗនោះសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យ០៤គ្រឿង ក្នុងនោះរថយន្តស្រុក០១គ្រឿង និងរថយន្តការិយាល័យ០៣គ្រឿង) ដោយប្រើប្រាស់ទឹកអស់០៥ឡាន ទើបគ្រប់គ្រងបានទាំងស្រុងមិនឱ្យឆេះរាលដាលបន្ត ចំណែកមូលហេតុកំពុងធ្វើការស្រាវជ្រាវ៕ ដោយ៖ចន្ទ លីហ្សា