ខ្សែការពារ Reece James របស់ក្លិប Chelsea នឹងត្រូវអវត្តមានពី៣ទៅ៤សប្តាហ៍ជាមួយនឹងរបួសជង្គង់អំឡុងពេលប្រកួតឈ្នះ២–០ នៅក្របខ័ណ្ឌ Premier League លើក្រុម Bournemouth កាលពីថ្ងៃអង្គារ។
កីឡាករជម្រើសជាតិអង់គ្លេស James ដែលខកខានការប្រកួត World Cup ដោយសាររបួសជង្គង់ដូចគ្នានោះ ត្រូវចេញនៅនាទីទី៥៣។ នេះជា ការ ប្រកួត លើក ដំបូង របស់ គេ ចាប់ តាំង ពី ការ វិល ត្រឡប់ ពី របួស នោះ។
កាលពីថ្ងៃពុធកីឡាករវ័យ២៣ឆ្នាំរូបនេះបានបង្ហោះនៅលើ Twitter ថា “ឆ្នាំ២០២២គឺជាឆ្នាំដ៏លំបាកបំផុតរហូតមកដល់បច្ចុប្បន្ន”។
ភ្លាមៗបន្ទាប់ពីការប្រកួតកាលពីថ្ងៃអង្គារ អ្នកចាត់ការក្រុម Chelsea លោក Graham Potter បាននិយាយអំពីរបួសថា “យើងសង្ឃឹមថាវាមិនអាក្រក់ដូចវាទេ ហើយគាត់អាចជាសះស្បើយយ៉ាងឆាប់រហ័ស” ។
ទន្ទឹមនឹងនេះដែរ Chelsea បានប្រកាសថា ពួកគេមានកិច្ចព្រមព្រៀងក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិកូតឌីវ័រ David Datro Fofana ពីក្លិប Norwegian Molde នៅថ្ងៃទី១ ខែមករាខាងមុខនេះ។
Fofana វ័យ២០ឆ្នាំបានស៊ុតបញ្ចូលទី១៥គ្រាប់ក្នុង២៤ប្រកួតលីកសម្រាប់ក្រុម Molde ក្នុងឆ្នាំ២០២២៕ (រូបភាព ៖ BBC Sport)