បុរសម្នាក់បើករថយន្តលឿនជ្រុលទៅបុកខឿនរង្វង់មូលព្រហ្មរួចបន្តទៅបុកដើមត្នោតមួយដើមទៀតបណ្តាលឱ្យរថយន្តខ្ទេចមួយកំណាត់មុខ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយនឹងបុរសពីរនាក់ទៀត បានបើករថយន្តយ៉ាងលឿនដល់ផ្លូវកោងមិនប្រយ័ត្នបានជ្រុលទៅបុកខឿនហោះរំលងផ្លូវឡើងទៅលើសួនរង្វង់មូលព្រហ្ម រួចហើយបន្តទៅបុកដើមត្នោតមួយដើម និងដើមផ្កាអស់មួយចំនួនទៀតបណ្ដាលឱ្យរថយន្តខូចខាតមួយកំណាត់មុខស្ទើរតែទាំងស្រុង ប៉ុន្តែសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចរង្វង់មូលព្រហ្ម ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក Ford Ranger ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AQ-3277 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនឹងបុរសពីរនាក់ ទៀតធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន ខណៈពេលមកដល់ចំណុចកើតហេតុដែលជាផ្លូវកោងមិនប្រយ័ត្នក៏បានជ្រុលចង្កូតទៅបុកឡើងខឿនហោះរំលងផ្លូវឡើងលើរង្វង់មូលព្រហ្មរួចបន្តទៅបុកដើមត្នោតមួយដើមយ៉ាងពេញទំហឹង បណ្ដាលឱ្យថយន្តបង្ករងការខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេងស្ទើរតែទាំងស្រុង ប៉ុន្តែសំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ។

...

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រោយចង្វាបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើកំណត់ហេតុស្ទូចយករថយន្តបង្កទៅរក្សាទុកនៅឯការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឱ្យភាគីរថយន្តបង្កចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕ ដោយ៖ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print