សហព័ន្ធបាល់ទាត់របស់អ៊ុយរ៉ាហ្គាយបានឲ្យដឹងថា អតីតខ្សែបម្រើជម្រើសជាតិអ៊ុយរ៉ាហ្គាយ Fabian O’Neill ដែលលេងឱ្យក្លិបCagliari និង Nacional បានទទួលមរណភាពកាលពីថ្ងៃអាទិត្យក្នុងវ័យ៤៩ឆ្នាំ។
សារព័ត៌មាន ESPN បានរាយការណ៍ថា O’Neill ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃសៅរ៍ក្នុងស្ថានភាពសន្លប់ជាមួយនឹងការហូរឈាមដោយសារតែជំងឺថ្លើមរ៉ាំរ៉ៃ។
ខ្សែបម្រើរូបនេះបានបង្ហាញខ្លួន១៩ប្រកួតសម្រាប់ក្រុមអ៊ុយរ៉ាហ្គាយ និងជាផ្នែកមួយនៃក្រុមនៅព្រឹត្តិការណ៍ World Cup ឆ្នាំ២០០២នៅកូរ៉េខាងត្បូង និងជប៉ុន ទោះបីជាគាត់មិនបានលេងនៅ World Cup ឆ្នាំនេះក៏ដោយ ៕ (រូបភាព ៖ Reuters/CNA)
...