ខេត្តព្រះសីហនុ៖ លោក ជួន ណារិន្ទ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់៣ និងជាប្រធានគណៈកម្មាធិការ ខ២៧ នាព្រឹកថ្ងៃសុក្រ ៨កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ បានចាត់លោក ជឹង ឃាងលី ប្រធានយុវជនខ២៧ ដឹកនាំក្រុមការងារនាំយកអំណោយមូលនិធិ ខ២៧ មកប្រគល់ជូនលោកតាឈ្មោះ ចាន់ តឿ អាយុ៧៣ឆ្នាំ រស់នៅក្រុម១៥ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ លោកតាមានបញ្ហាជីវភាព មានជម្ងឺប្រចាំកាយ ។
ជាក់ស្ដែងអំណោយដែលទទួលបានរួមមាន
...
១/ អង្ករ២០គីឡូ
២/ មីមួយកេស
៣/ ត្រីខកំប៉ុងមួយឡូ
៤/ ទឹកត្រី៣ដប
៥/ ទឹកសុីអុីវ៣ដប
៦/ ស្ករមួយគីឡូ
៧/ អំបិលមួយគីឡូ
៨/ ប៊ីចេង ២៥០ក្រាម
៩/ ប្រេងឆាមួយលីត្រ
១០/ទឹកសុទ្ធ ២ឡូ
១១/ ថវិកា ២០មុឺនរៀល ៕ ដោយ៖សហការី