ភ្នំពេញ៖ គ្រួសារសពយោធិន នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានទទួលមរណៈភាពចំនួន ០៣គ្រួសារ បានទទួលថវិកាមិត្តជួយមិត្ត កងទ័ពជើងគោកច ។ ក្នុងពិធីប្រគល់-ទទួលបានធ្វើនៅការិយាល័យទី៥ កងទ័ពជើងគោក នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ។
សពយោធិនដែលបានទទួលមរណៈភាពរួមមាន៖ ទី១ លោកវរសេនីយ៍ ផុន សុខុម នាយរងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក បានទទួលមរណៈភាពកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងជន្មាយុ ៦០ ឆ្នាំ ,ទី២ ព្រិន្ទបាលឯក ជឹម វណ្ណី មេបញ្ជាការរង ខ១.គ១៣.ឃ៦៦ បញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក បានទទួលមរណៈភាព កាលពីថ្ងៃទី២១ ខែវិច្ឆិការ ឆ្នាំ២០២២ ក្នុងជន្មាយុ ៣៣ឆ្នាំ និងទី៣លោកនាយឯក ឃន រដ្ឋា ជំនាញអគ្គិសនី ខុទ្ទកាល័យ កងទ័ពជើងគោក បានទទួលមរណៈភាព កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ក្នុងជន្មាយុ ២៨ឆ្នាំ ។ ដែលក្នុងមួយគ្រួសារសព ទទួលបានថវិកាចំនួន ១៦លានរៀល ។
ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា នាយសេនាធិការរង នាយការិយាល័យទី៥ និងជាអនុប្រធានអចិន្ត្រៃយ៍រៀបចំបុណ្យសព កងទ័ជើងគោក បានពាំនាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាកឧត្តមមេបញ្ជាការកងទ័ពជើងគោក ជូនចំពោះក្រុមគ្រួសារសព និងបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយជាទីបំផុតក្នុងការបាត់បង់នាយទាហានក្នុងបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ
ដែលកន្លងមកបានបំពេញភារកិច្ច និងលះបង់យ៉ាងធំធេងគ្រប់បែបយ៉ាងក្នុងការរួមចំណែកកិច្ចការពារបូរណភាពទឹកដីជូនជាតិមាតុភូមិ និងប្រជាជន។
នៅក្នុងឱកាសនោះដែរលោក ម៉ៅ ផល្លា ក៏បាឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ ផុន សុខុម លោកព្រិន្ទបាលឯក ជឹម វណ្ណី និងលោកនាយ ឯក ឃន រដ្ឋា សូមទៅកាន់ឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ ៕ដោយ៖សហការី