ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ បានជូនដំណឹងពីការចាក់វ៉ាក់សាំងបង្ការកូវីដ.១៩ ដូសមូលដា្ឋន ជូនកុមារដែលទើបគ្រប់អាយុ ៣ ឆ្នាំ និងការចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៣, ដូសទី៤, ដូសទី៥,ដូសទី៦ និងដូសបន្ដបន្ទាប់) ជូនដល់កុមារអាយុចាប់ពី ៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ, កុមារអាយុចាប់ពី ៥ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ, កុមារ-យុវវ័យអាយុចាប់ពី ១២ ឆាំ្ន ដល់ក្រោម ១៨ ឆ្នាំ និងប្រជាពលរដ្ឋមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ នៅក្នុងរាជធានីភ្នំពេញ៕ . សំរិត