កងកម្លាំងកងពលតូចថ្មើរជើងលេខ៤២ បន្តចាត់កម្លាំងល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ ឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ ៤២ យោធភូមិភាគទី៤ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ បានបន្តចាត់តាំងកម្លាំងដើរល្បាតសហការត្រួតពិនិត្យភូមិសាស្ត្រ និងល្បាតត្រួតពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ភូមិសាស្ត្រដែលអង្គភាពទទួលខុសត្រូវគ្រប់ចំណុចគោលដៅ ដែលបានកំណត់ទុក ដើម្បីតាមដានសភាពការណ៍ និងទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់បទល្មើសផ្សេងៗ ស្ថិតក្នុងភូមិសាស្ត្រដែលទទួលខុសត្រូវ ។

លោកមេបញ្ជាការ បានមានប្រសាសន៍ថា  ការដឹកនាំកម្លាំងចុះពិនិត្យតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ គឺអនុវត្តតាមបទបញ្ជា របស់ថ្នាក់លើ ដើម្បីពង្រឹងដល់កងកម្លាំងប្រចាំការ ។

លោកមេបញ្ជាការកងពល បានដាក់បញ្ជាយ៉ាងតឹងរឹងឱ្យកម្លាំង សហការគ្នាឱ្យបានល្អថែមទៀត ជាមួយកម្លាំងប្រចាំការនីមួយៗ  ដើម្បីរក្សាសុខសន្តិភាពស្ថេរភាព ជូនប្រជាពលរដ្ឋ និងមាតុភូមិនៃយើង៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print