ខេត្តត្បូងឃ្មុំ៖ លោកបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា បានថ្លែងថា៖ ” ការដោះស្រាយការលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន គឺជាអភិក្រមរបស់គណបក្សប្រជាជនកម្ពុជា”។
ការថ្លែងបែបនេះរបស់ លោកបណ្ឌិត គឹម សន្តិភាព នាឱកាសលោកចុះមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទទួលបន្ទុកលើការងារយុវជន ព្រមទាំងក្រុមការងារជនបង្គោលឃុំក្រែក កាលពីរសៀលថ្ងៃសុក្រ ៨កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ បាននាំយកនូវអំណោយដ៏ថ្លៃថ្លាជាគ្រឿងឧបភោគបរិភោគ និងថវិការមួយចំនួនរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី យកទៅប្រគល់ជូនគណៈកម្មាធិការគណបក្ស និងក្រុមការងារយុវជនគណបក្សឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សម្រាប់ធ្វើសកម្មភាពចុះផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋជួបការលំបាកខ្វះខាតនៅក្នុងមូលដ្ឋានឃុំក្រែក ។
អំណោយមនុស្សធម៌របស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានយកទៅប្រគល់ជូនគណៈកម្មាធិការគណបក្ស និងក្រុមការងារយុវជនគណបក្សឃុំក្រែក រួមមាន៖ អង្ករ ១តោន មី៤០កេស ទឹកបរិសុទ្ធវីតាល់ ៤០កេស ទឹកស៊ីអ៊ីវ៤០យួរ ទឹកត្រី៤០យួរ កុំព្យូទ័រ Laptop ចំនួន ១គ្រឿង ក្រដាស A4 ចំនួន៥កេស និងថវិកាចំនួន ៣ ៦០០ ០០០រៀល៕ដោយ៖សហការី