មន្ត្រីជំនាញ (ក.ប.ប) ដុតបំផ្លាញចោលបារីអេឡិចត្រូនិកជាង​ ៧ពាន់ប្រអប់​

ចែករំលែក៖

ភ្នំពេញ៖ អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ បានបំផ្លាញចោលនូវផលិតផលបារីអេឡិចត្រូនិក (E-Cigarette) ចំនួន ២៨៨កាតុង ស្មើនឹង៧,២០០ប្រអប់ ក្រោយមន្រ្តីជំនាញ​ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២​ បានធ្វើការ​បង្រ្កាប​និងរឹបអូស។

មន្រ្តី​ជំនាញ​ បានបញ្ជាក់ថា​ ការបំផ្លាញចោលនូវផលិតផលបារីអេឡិចត្រូនិកចំនួន ២៨៨កាតុង នាពេលនេះ សាខា ក.ប.ប រាជធានីភំ្នពេញ ដោយមាន កិច្ចសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្នងការនគរបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដង្កោ មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅទីលានចាក់សំរាមខណ្ឌដង្កោ។

បេី​តាមការបញ្ជាក់ពី​ប្រធានសាខាកកបរាជធានីភ្នំពេញ លោក ហេង មាលី បានឱ្យដឹងថា ដោយមានការអនុញ្ញាតពីលោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ មន្ត្រីស៊ើបអង្កេត នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប នៃក្រសួងពាណិជ្ជកម្ម កាលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២​ បានចុះប្រតិបត្តិការត្រួតពិនិត្យទីតាំងស្តុកទុក ចែកចាយផលិតផលចម្រុះ មួយកន្លែងដែលមានអាសយដ្ឋាន សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទន្ទឹមនឹងនោះ មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន កប.ប. បានរកឃើញ និងដកហូតជាបណ្តោះអាសន្ននូវផលិតផលដូចជា៖ បារីអេឡិចត្រូនិក (E-Cigarette) ម៉ាក UOLO ចំនួន ៣,៦០០ប្រអប់, ម៉ាស៊ីនសម្រាប់ជក់ ម៉ាក UOLO ចំនួន ១,៨០០ប្រអប់, ក្បាលសម្រាប់ជក់ ម៉ាក UOLO ចំនួន ១,៨០០ប្រអប់។

...

គួរបញ្ជាក់ថា​ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានណែនាំដល់គ្រប់ក្រសួង-ស្ថាប័ន សមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ថា ត្រូវបញ្ឈប់ និងឃាត់ទុកនូវរាល់ការចរាចរ ការជួញដូរ និងការនាំចូលផលិតផលបារីអេឡិចត្រូនិក (E-Cigarette) អេចស្ប៉ូ ធី ភី (HTPs) តាមគ្រប់រូបភាព និងត្រូវធ្វើការផ្សព្វផ្សាយពីការហាមឃាត់មិនឱ្យមានការ នាំចូលចំពោះអ្នកធ្វើអាជីវកម្ម និងប្រជាជនទូទៅឱ្យបានទូលំទូលាយ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print