លោក ចូ​ បៃដិន​ ចុះហត្ថលេខាលើវិក្កយបត្រចំណាយរបស់រដ្ឋាភិបាលចំនួន ១.៧ ទ្រីលានដុល្លារ

ចែករំលែក៖

អន្តរជាតិ​៖​ ទីភ្នាក់ងារ​ RT បានចុះផ្សាយ​នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០២២នេះថា៖​ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក​ ចូ​ បៃដិន​ (Joe Biden) បានចុះហត្ថលេខាកាលពីថ្ងៃព្រហស្បតិ៍នូវវិក្កយបត្រផ្តល់មូលនិធិចំនួន $1.7 ទ្រីលានដុល្លារអាមេរិក​​ ដែលនឹងធ្វើឱ្យរដ្ឋាភិបាលសហព័ន្ធរបស់ប្រទេសនេះដំណើរការរហូតដល់ចុងបញ្ចប់នៃឆ្នាំថវិកាសហព័ន្ធរបស់ពួកគេក្នុងខែកញ្ញា ឆ្នាំ២០២៣។

សូមជម្រាបថា​ វិក្កយបត្រនេះរួមបញ្ចូលទាំងការបង្កើនយ៉ាងហោចណាស់ ៦% សម្រាប់គំនិតផ្តួចផ្តើមក្នុងស្រុកដល់ ៧៧២.៥ ពាន់លានដុល្លារ​ ខណៈដែលការចំណាយលើវិស័យការពារជាតិបានកើនឡើង ១០% ដល់ ៨៥៨ ពាន់លានដុល្លារ។

សមាជិកសភាក៏បានផ្តល់ប្រាក់ជិត ៤៥ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន និងសម្ព័ន្ធមិត្តណាតូរបស់ខ្លួន ដែលលើសពីអ្វីដែលលោក ចូ​ បៃដិន​ បានស្នើសុំទៅទៀត។

ដោយឡែក​ជំនួយ​ថ្មី​ដល់​អ៊ុយក្រែន​បន្ថែម​ដល់ ៦៥ ពាន់​លាន​ដុល្លារ ដែល​អាមេរិក​បាន​បែងចែក​ឱ្យប្រទេស​នេះ​រួច​ហើយ​នៅ​ឆ្នាំ​នេះ៕ដោយ​៖ស​ តារា

...

រូប​ថត​ :​ RT

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print