រដ្ឋមន្រ្តីក្រសួងទេសចរណ៍៖​ “ការងារសំអាតអនាម័យបរិស្ថាន មិនមែនយើងធ្វើតែមួយថ្ងៃនេះទេ តែយើងត្រូវធ្វើឱ្យបានជាប្រចាំ”

ចែករំលែក៖

ភ្នំពេញ​៖​ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការជាតិអូឡាំពិកកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២​នេះ​ បានអញ្ជើញជា​អធិបតីភាព​ក្នុងយុទ្ធនាការ «ទីលានកីឡាស្អាត និងបៃតង»​ ដែលប្រព្រឹត្តទៅនៅកីឡដ្ឋានជាតិមរតកតេជោ។

ក្នុងយុទ្ធានាការ​នោះ​ មានការចូលរួមពី​លោក កែន សេរីរដ្ឋា អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន និងមានការចូលរួមពីតំណាងសាលារាជធានីភ្នំពេញ យុវជនកាកបាទក្រហម យុវជនកាយរិទ្ធិ ក្រុមកីឡាករកីឡាការនី ប្រជាពលរដ្ឋក្នុងខណ្ឌជ្រោយចង្វា និងបុគ្គលិកកីឡដ្ឋានមរតកតេជោប្រមាណ៥០០នាក់។

នាឱកាសនោះ​ លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថាការងារសំអាតអនាម័យបរិស្ថាន មិនមែនយើងធ្វើតែមួយថ្ងៃនេះទេ តែយើងត្រូវធ្វើឱ្យបានជាប្រចាំ។ កម្មវិធីនេះចង់បង្ហាញថាគ្រប់ទីលាននៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ យើងចង់បានទីលានប្រកួតទាំងអស់ស្អាត និងបៃតង ដើម្បីជាមុខមាត់នៃប្រទេសជាតិយើងទាំងមូល។

...

ជាមួយគ្នានេះ​ លោក​ កែន សេរីរដ្ឋា​ ក៏បានបញ្ជាក់ដែរថា ក្រសួងបរិស្ថានសូមចូលរួមអបអរសាទរ និងគាំទ្រនូវយុទ្ធនាការនេះ ដែលជាសារអប់រំ និងជាចំណេះដឹងជូនដល់ប្រជាពលរដ្ឋពីយល់ដឹងពីភាពស្អាត និងបៃតងរបស់កម្ពុជា៕ ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print