ប្រធានគណបក្សប្រជាជនកម្ពុជាស្រុករមាសហែក៖ គណបក្សប្រជាជន​កម្ពុជាគឺជាស្នូលយ៉ាងរឹងមាំក្នុងការបង្រួបបង្រួមជាតិ​នាំមកនូវសុខសន្តិភាពយ៉ាងពេញលេញជូន​ជាតិនិងមាតុភូមិ

ចែករំលែក៖

ខេត្តស្វាយរៀង: លោកស៊ូ ម៉ុល ប្រធានគណបក្សប្រជាជនស្រុករមាសហែកបានថ្លែងថា គណបក្សប្រជាជនកម្ពុជា​គឺជាស្នូលយ៉ាងរឹងមាំក្នុងការបង្រួបបង្រួមជាតិ​នាំមកនូវសុខសន្តិភាពយ៉ាងពេញលេញជូន​ជាតិនិងមាតុភូមិ ព្រមទាំងធ្វើឱ្យ​ប្រទេសជាតិ​មាន​កិត្យានុភាពឡើងវិញទាំងនៅក្នុងតំបន់និង​លើ​ឆាកអន្តរជាតិ។ 

ការថ្លែងបែបនេះរបស់ប្រធានគណបក្សប្រជាជនស្រុករមាសហែកបានធ្វើឡើងនាព្រឹកថ្ងៃទី៣១ខែធ្នូឆ្នាំ២០២២ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាឃុំម្រាម១៣៩នាក់ (ក្នុងនោះមានបុរស៨៣នាក់ស្ត្រី៥២នាក់ ជាសកម្មជនគណបក្សភ្លើងទៀនចំនួន៥៣នាក់ ស្រី៣០នាក់ គណបក្សខ្មែររួបរួមជាតិ ០២នាក់ ស្រី ០១នាក់ )នាសាលប្រជុំគណបក្សឃុំម្រាមស្រុករមាសហែក។

ប្រធានគណបក្សប្រជាជនស្រុករមាសហែកបានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខនិងនឹករលឹកពីសំណាក់លោកសៅ សុខា អនុប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានខេត្តស្វាយរៀងនិងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុករមាសហែកដល់សមាជិកសមាជិកាគណបក្សដែលបានចូលរួមនាពេលនេះ។

លោកបានថ្លែងនូវការស្វាគមន៍​ចំពោះសមាជិកសមាជិកាគណបក្សទើបបានបញ្ចូលថ្មី​ទាំងអស់ ដែលបានស្ម័គ្រចិត្តចូលរួមជាមួយគណ​បក្សប្រជាជនកម្ពុជានាពេលនេះ និងបានចាត់​ទុក​​ថា កាយវិការនេះគឺបានបង្ហាញឱ្យឃើញ​ពីការ​​សាមគ្គីជាតិ និងការ​គាំទ្រ​នូវ​កម្មវិធីនយោ​បាយ​​ក៏ដូចជាការដឹកនាំដ៏ត្រឹមត្រូវរបស់​សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដែលជាប្រធានគណ​បក្ស​​ប្រជាជនកម្ពុជា ដោយនាពេលកន្លងមករហូតដល់​បច្ចុប្បន្នបានធ្វើឱ្យប្រទេសជាតិមានការ​​អភិវឌ្ឍរីក​ចម្រើនគួរឱ្យកត់សម្គាល់ពីមួយថ្ងៃទៅ​មួយថ្ងៃ និងឈានទៅកាត់បន្ថយបាននូវភាព​ក្រីក្ររបស់ប្រជាជន ផងដែរ។

ក្នុងឱកាសនោះលោកបានផ្តាំផ្ញើដល់​បងប្អូនសមា​ជិកសមាជិកាបក្សឃុំម្រាម ទាំងអស់ រក្សាឱ្យបាននូវសាមគ្គី​ភាព​ផ្ទៃ​ក្នុង​ឱ្យល្អដែលជា​កត្តាជ័យ​ជម្នះសម្រាប់យើង​និងបានណែនាំដល់អាជ្ញាធរមូលដ្ឋាន​ត្រូវ​បង្កើនការយកចិត្តទុកដាក់បន្ថែម​ទៀតលើផ្នែកសន្តិសុខ សុវត្ថិភាព និង​សណ្តាប់​​ធ្នាប់ក្នុងមូលដ្ឋាន ជាពិសេសអនុវត្តឱ្យបាននូវភូមិ​-ឃុំមានសុវត្ថិភាពទាំង៧ចំណុច សំដៅ​ធ្វើឱ្យប្រជាពល​រដ្ឋមានទំនុកចិត្ត និងមានជឿជាក់លើ​ការដឹក​នាំ​របស់អាជ្ញាធរក្នុងមូលដ្ឋានតាមបណ្ដាឃុំទាំង១៦ក្នុងស្រុករមាសហែកផងដែរ។

...

បន្ទាប់មក លោកប្រធានគណបក្សប្រជាជនស្រុកក៏បានផ្ដាំផ្ញើដល់បងប្អូនសមាជិកសមាជិកាបក្សដែលមានអត្តសញ្ញាប័ណ្ណរបស់ខ្លួនហួស សុពលភាពសូមអញ្ជើញប្រញាប់មកធ្វើថ្មីក្នុងរយៈពេល៣ខែនិងបន្តនាំគ្នាមកចាក់វាក់សាំងទាំងដូសមូលដ្ឋាននិងដូសជំរុញនិងអញ្ជើញទៅចូលរួមបោះឆ្នោតនៅឆ្នាំ២០២៣ខាងមុខ ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា៕ ដោយ ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print