ហេតុការគ្រោះថ្នាក់កើតឡើងដ៏គម្រមួយទៅលើយន្តហោះដឹកអ្នកដំណើរ ១៤៧នាក់នៅក្នុងអាកាសយានដ្ឋានអន្តរជាតិក្នុងប្រទេសរុស្ស៊ី។
សារព័ត៌មាន Pravda របស់រុស្សីបានផ្សាយកាលពីថ្ងៃទី៣ ខែឧសភា ថា ផ្លូវហោះហើរនៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Domonedovo ក្នុងទីក្រុងមូស្កូរ ស្រាប់តែស្រុតចុះក្លាយទៅជារណ្តៅដោយសារតែទម្ងន់យន្តហោះធ្ងន់ពេក។
ហេតុការខាងលើកើតឡើងក្រោយពេលយន្តហោះនោះហោះហើរពីទីក្រុង Petersburg ទៅកាន់ទីក្រុងមូស្កូ ជាមួយអ្នកដំណើរ ១៤៧នាក់ ។ ក្រោយពេលចុះចតដោយសុវត្ថភាពយន្តហោះទើបជួបហេតុការអាក្រក់ខាងលើតែមិនបណ្តាលឲ្យមានអ្នករងរបួសនោះឡើយ។
យន្តហោះខាងលើរងចំាក្រុមជួយសង្គ្រោះយកសម្ភារដើម្បីអូសយន្តហោះចេញពីការជាប់ផុងដោយប្រើប្រាស់រយៈពេលជាងកន្លះម៉ោង ។ ហេតុការកើតឡើងដោយសារតែយន្តហោះចត់នៅមួយកន្លែងយូពេក រងចាំចូលចំណត់ទើបបណ្តាលឲ្យស្រុត៕
ដោយ៖ សាធី
...