យន្តហោះរុស្ស៊ីដឹកអ្នកដំណើរ​ ១៤៧នាក់ធ្លាក់ចូលរណ្តៅ

ចែករំលែក៖

ហេតុការគ្រោះថ្នាក់កើតឡើងដ៏គម្រមួយទៅលើយន្តហោះដឹកអ្នកដំណើរ​ ១៤៧នាក់នៅក្នុងអាកាសយានដ្ឋានអន្តរជាតិក្នុងប្រទេសរុស្ស៊ី។

សារព័ត៌មាន Pravda របស់រុស្សីបានផ្សាយកាលពីថ្ងៃទី​៣ ខែឧសភា ថា ផ្លូវហោះហើរនៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Domonedovo ក្នុងទីក្រុងមូស្កូរ ស្រាប់តែស្រុតចុះក្លាយទៅជារណ្តៅដោយសារតែទម្ងន់យន្តហោះធ្ងន់ពេក។

ហេតុការខាងលើកើតឡើងក្រោយពេលយន្តហោះនោះហោះហើរពីទីក្រុង Petersburg ទៅកាន់ទីក្រុងមូស្កូ ជាមួយអ្នកដំណើរ ​១៤៧នាក់ ។ ក្រោយពេលចុះចតដោយសុវត្ថភាពយន្តហោះទើប​ជួបហេតុការអាក្រក់ខាងលើតែមិនបណ្តាលឲ្យមានអ្នករងរបួសនោះឡើយ។

យន្តហោះខាងលើរងចំាក្រុមជួយសង្គ្រោះ​យកសម្ភារដើម្បីអូសយន្តហោះចេញពីការជាប់ផុង​ដោយប្រើប្រាស់រយៈពេលជាងកន្លះម៉ោង ។ ហេតុការកើតឡើងដោយសារតែយន្តហោះចត់នៅមួយកន្លែងយូពេក រងចាំចូលចំណត់ទើបបណ្តាលឲ្យស្រុត៕

1

ដោយ៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print